រំលងទៅមាតិកាចម្បងសម្ដីគូសថ្មចំណាំ[ទី៦០] លោក ហ៊ុន ម៉ាណែត៖ ឪពុកលោក រដ្ឋាភិបាលនិងបក្សកាន់អំណាចមិនបានសម្លាប់លោក លិម គិមយ៉ា ទេ
#សម្ដីគូសថ្មចំណាំ[ទី៦០]៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្យាយាមលាងជម្រះមន្ទិលរឿងការធ្វើឃាតអតីតតំណាងរាស្ត្របក្សប្រឆាំងលោក លិម គិមយ៉ា ដោយអះអាងថារដ្ឋាភិបាលបានចូលរួមសហការជាមួយអាជ្ញាធរថៃក្នុងការបញ្ជូនជនសង្ស័យ ជាខ្មាន់កាំភ្លើងទៅប្រទេសថៃវិញ។ ទោះយ៉ាងណា លោកមិនបានបង្ហាញជំហរថានឹងបញ្ជូនជនសង្ស័យពីរនាក់ទៀត ដែលជាអ្នកសមគំនិត គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ទៅឱ្យសមត្ថកិច្ចថៃឡើយ បើទោះជាជនទាំងពីរនាក់នេះ ត្រូវបានសមត្ថកិច្ចថៃតាមចាប់ខ្លួន និងស្នើឱ្យភាគីកម្ពុជាបញ្ជូនខ្លួនឱ្យទៅសមត្ថកិច្ចថៃស៊ើបអង្កេតក៏ដោយ៕