រំលងទៅមាតិកាចម្បងការវិវត្តចុងក្រោយនៃសំណុំរឿងឃាតកម្មអតីតតំណាងរាស្ត្រខ្មែរនៅលើទឹកដីថៃ
តុលាការព្រហ្មទណ្ឌថៃបានចេញដីកាតាមចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដោយចោទប្រកាន់ថាបានសមគំនិតសម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅទីក្រុងបាងកក (Bangkok)។ ទោះយ៉ាងណាមេប៉ូលិសកម្ពុជាឱ្យដឹងថាសមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន នេះនៅឡើយ។ លោក ថា ថៃ រាយការណ៍ជុំវិញការវិវត្តនៃសំណុំរឿងឃាតកម្មលើលោក លិម គិមយ៉ា នេះ ហើយលោក ជុន ច័ន្ទបុត្រ ជាអ្នកសម្របសម្រួល៖