តុលាការថៃចេញដីកាចាប់ខ្លួន «ទីប្រឹក្សាលោក ហ៊ុន សែន» លោក លី រតនរស្មី

នៅថ្ងៃទី១៥ ខែមករា នេះ តុលាការថៃចេញដីកាចាប់ខ្លួនលោក លី រតនរស្មី ទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន។ លោក លី រតនរស្មី ជាជនជាតិខ្មែរទី២ ដែលតុលាការថៃតាមរកចាប់ខ្លួន ពាក់ព័ន្ធនឹងឃាតកម្មអតីតតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា បន្ទាប់ពីជនសង្ស័យឈ្មោះ ពេជ្រ គឹមស៊្រិន៕