ការ​ជាប់​ទាក់ទង​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ឧក្រិដ្ឋកម្ម​ព្រៃឈើ

របាយការណ៍​ថ្មីមួយ​ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗនេះ បង្ហាញថា មន្ត្រី​ជាន់ខ្ពស់មួយចំនួន​ រួមទាំង​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង មាន​ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ​ក្រុម​ឧក្រិដ្ឋជន​។ ទំនាក់ទំនង​នេះបាន​ជួយ​សម្រួលដល់​សកម្មភាពខុសច្បាប់ជាច្រើន ដូចជា ការលាងលុយកខ្វក់ ការកាប់ឈើ និងការដឹកឈើឆ្លងដែន ឱ្យ​ក្លាយជាមុខជំនួញស្របច្បាប់។   តើ​ទំនាក់ទំនង​នោះ​កើត​មាន​ក្នុង​រូបភាពយ៉ាងណាខ្លះ? តើ​ឧក្រិដ្ឋកម្មព្រៃឈើ​នៅ​កម្ពុជា​អាច​ទប់​ស្កាត់​បាន​ដែរ ឬយ៉ាងណា ប្រសិន​បើ​មន្ត្រី​កំពូលៗ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងនេះ? ​​​​​»» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ