សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​លើ​មន្ត្រី​នគរបាល​បាញ់​រះ​នៅ​ខេត្ដ​ព្រៃវែង

សមត្ថកិច្ចទទួលស្គាល់ថា ការអនុវត្តបង្ក្រាបមានការភ័ន្តច្រឡំ​។ ទោះ​ជា​យ៉ាង​ណា ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​លើ​មន្ត្រីនគរ​បាល​ចុះ​បង្ក្រាប​បទ​ល្មើស​ និង​បាញ់​រះ​បណ្ដាល​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​រង​របួស​ធ្ងន់នេះ។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង ទទួល​ស្គាល់​ថា កម្លាំង​នគរបាល​នៃ​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ ពិត​ជា​បាន​បំ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់មែន៕​ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/TnBO_vm0MLY