រំលងទៅមាតិកាចម្បងបក្សប្រឆាំងថាការហាមពិធីបូជាសព លោក ប៉ែន សុវណ្ណ ក្នុងក្រុងជាការរើសអើងនយោបាយ
សព លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានបូជាហើយនៅលើមេរុក្នុងវត្តឫស្សីសាញ់ ខណ្ឌដង្កោ នៅថ្ងៃអាទិត្យ ទី៦ វិច្ឆិកា។ បក្សប្រឆាំង និងប្រជាពលរដ្ឋយល់ថា ការដែលអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើពិធីបូជានៅវត្តបទុមវតីក្នុងរាជធានីភ្នំពេញ គឺបង្ហាញពីការរើសអើងនយោបាយ ។