រំលងទៅមាតិកាចម្បងសហគមន៍ខ្មែរនៅកាណាដាធ្វើបាតុកម្មអំពាវនាវរកយុត្តិធម៌ដល់លោក លិម គិមយ៉ា
សហគមន៍ខ្មែរនៅប្រទេសកាណាដា (Canada) ប្រមូលផ្តុំគ្នាធ្វើបាតុកម្មរកយុត្តិធម៌ជូនអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក លិម គិមយ៉ា ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំងតទៅទៀត។ បាតុកម្មនេះ ធ្វើឡើងស្របពេលមជ្ឈដ្ឋានទូទៅចាត់ទុកករណីឃាតកម្មលើលោក លិម គិមយ៉ា ជាឃាតកម្មនយោបាយដែលមានអ្នកកាន់អំណាចនៅកម្ពុជានៅពីក្រោយខ្នង។