ការបាញ់ប្រហារអតីតតំណាងរាស្រ្ដបក្សសង្គ្រោះជាតិនៅថៃ «ជាសញ្ញាការធ្វើឃាតពាក់ព័ន្ធនយោបាយ»

អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលតែងតែរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន គឺលោក លិម គិមយ៉ា ត្រូវបានឃាតកបាញ់សម្លាប់ នៅប្រទេសថៃ ចំថ្ងៃបក្សកាន់អំណាចអបអរថ្ងៃ ៧មករា។ អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា នេះជាសញ្ញានៃការធ្វើឃាតពាក់ព័ន្ធនឹងរឿងនយោបាយ។