មន្ត្រី​គណបក្ស​ប្រឆាំង ត្រៀម​​ទទួល​លោក​សម រង្ស៊ី​ត្រឡប់​មក​កម្ពុជា​នៅ​ដើម​ឆ្នាំ​ក្រោយ

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន បាន​ត្រៀម​សមាជិក​គាំទ្រ​ជា​ស្រេច​ទៅ​ទទួល​ស្វាគមន៍​លោក​សម រង្ស៊ី​ នៅ​ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​​ដោយ​មិន​ខ្លាច​ញញើត​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​លោក​ហ៊ុន សែន នោះ​ឡើយ។