លោក គឹម សុខ៖ លោក ហ៊ុន សែន ហៅមន្ត្រីបក្សប្រឆាំងឲ្យចូលស្រុក ដើម្បីបំបាត់ឧបសគ្គ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ហៅ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ហូរ វ៉ាន់ កំពុង​ភៀស​ខ្លួន​នៅ​អាមេរិក ឱ្យ​វិល​ចូល​ស្រុក​វិញ។ អ្នកវិភាគ​លោក គឹម សុខ​ មើល​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​នៅ​ពេល​នេះ គឺ​ជា​យុទ្ធសាស្ត្រ​គោះ និង​កៀង​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​ឲ្យ​ចូល​ស្រុក​ បន្ទាប់​មក​បំបាក់​អ្នក​នយោបាយ​រូប​នោះ​តាម​ ក្រោយ ដើម្បី​កុំ​ឲ្យ​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​បក្ស​កាន់​អំណាច​ ទៅ​ថ្ងៃ​ក្រោយ​៕​ លោក​ មាន ឫទ្ធិ ​សម្ភាស​អ្នក​វិភាគ​លោក​ គឹម សុខ ​ជុំវិញ​បញ្ហា​នេះ៖