សម្រង់សម្តីសំខាន់ៗ​៖ អាមេរិក​បារម្ភ​​ខ្លាំង​ពី​​ការ​ចាប់​ខ្លួន​អ្នក​កាសែត​លោក ម៉ិច ដារ៉ា

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី០៨ ខែតុលា ថា អាមេរិក​បារម្ភ​ខ្លាំង​ពី​ការ​ចាប់ខ្លួន​អ្នក​កាសែត​លោក ម៉ិច ដារ៉ា។ លោក​ថា​អាមេរិក​បាន​បញ្ជាក់​ច្បាស់​ពី​កង្វល់​នេះ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោយ​គូសបញ្ជាក់​ថា​អ្នក​កាសែត​គួរតែ​អាច​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយ​មិន​ខ្លាច​ពី​ការ​សងសឹក៕ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/bYhtRojtwkY