ពលរដ្ឋត្អួញត្អែរទុក្ខលំបាកដោយសារគម្រោងព្រលានយន្តហោះថ្មីចាក់ដីលុបព្រែកធ្វើឱ្យជន់លិចផ្ទះពួកគាត់

ពលរដ្ឋរស់នៅលើទំនប់៩៤ ក្បែរគម្រោងសាងសង់ព្រលានយន្តហោះថ្មី ក្នុងឃុំកណ្តោប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល កំពុងប្រឈមទុក្ខលំបាក និងព្រួយបារម្ភពីសុវត្ថិភាព និងសុខភាពកូនចៅតូចៗ ដោយសារតែផ្ទះរបស់ពួកគាត់កំពុងរងការជន់លិច បង្កឡើងដោយទឹកភ្លៀងរដូវវស្សាផង និងពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលបានចាក់ដីលុបព្រែក ធ្វើឱ្យស្ទះលំហូរទឹក។ ពួកគាត់ស្នើសុំរដ្ឋាភិបាលផ្ដល់ដំណោះស្រាយសមរម្យ ជាពិសេសដីស្រែចម្ការពួកគាត់ ដែលត្រូវបានក្រុមហ៊ុនរំលោភយក ហើយមិនទាន់ទូទាត់សំណងនៅឡើយ។