អាជ្ញាធរ បង្ក្រាប និងចាប់ខ្លួនពលរដ្ឋបីនាក់ដែលអ្នកតវ៉ាដាក់ញត្តិនៅមុខស្ថានទូតចិន

អាជ្ញាធរ​របបលោក ​ហ៊ុន ​សែន ​បង្ក្រាប​ និង​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ ​តាម​ការ​គំរាម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក្នុងពេល​ដែលពួកគេ​មានគ្នា​ប្រមា​ណ​ជិត២០នាក់ ​ព្យាយាមទៅ​ប្រមូលផ្តុំ​ស្រែកតវ៉ា​និង​ដាក់ញតិ្តជូន​ស្ថានទូតចិន​ក្នុងទីក្រុងភ្នំ​ពេញ ​ដើម្បីសំដែងក្តីបារម្ភពីឥទ្ធិពលចិននៅកម្ពុជា។ ការតវ៉ា​ដាក់ញត្តិនេះ​ធ្វើឡើង​ចំថ្ងៃ​ខួប២៩​ឆ្នាំ​នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ​ខែតុលានេះ។ ក្រោយការបង្ក្រាប​នៅ​មុខស្ថានទូតចិននោះ​ ក្រុមអ្នកតវ៉ា ​បានបន្តទៅ​ប្រមូលផ្តុំគ្នា​តវ៉ានិង​ដាក់ញត្តិ​ជូនស្ថាន​ទូតអាមេរិក ​និងស្ថាន​ទូតបារាំង ហើយ​គ្មានការ​បង្ក្រាប​ដោយហិង្សា ​និងការចាប់ខ្លួន​ដូចនៅ​មុខស្ថាន​ទូត​តចិន​នោះ​ទេ។