មេធាវី និង​មន្ត្រី​សិទ្ធិ​មនុស្ស​រិះ​គន់​ការ​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីររូប

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៨​ ឧសភា នេះ សម្រេច​ពន្យារពេល​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ចំនួន​ ៦ ខែ​​បន្ត​​​​ទៀត​។ មេធាវី និង​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​នេះ ជា​រឿង​អយុត្តិធម៌ ដោយ​សារ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន មិនបាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​​របស់​តំណាង​អយ្យការ​នោះ​ទេ​។