ពលរដ្ឋ​ប្រទូសរ៉ាយ​ និង​ធ្វើ​ពហិការ​មិនព្រម​ដោះដូរ​ក្បាលដី​តំបន់២ នៅ​ខេត្ត​បន្ទាយមានជ័យ ទោះបីអាជ្ញាធរគំរាម

ប្រជាពលរដ្ឋ អាស្រ័យ​ផល​នៅ​ដី​តំបន់២ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​អាជ្ញាធរ​ប្រមូល​ក្បាល​ដី យក​មក​ចាប់ឆ្នោត​ចែក​គ្នា​សាជាថ្មី កំពុង​តវ៉ា ​និងប្ដូរផ្ដាច់​មិនព្រម​ដោះដូរ​ក្បាលដី តាម​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ​ឡើយ។ ពួកគាត់​មួយ​ចំនួន​ដាច់ខាត នឹង​មិន​ប្រគល់​ដី​ឱ្យ​ទៅ​អ្នក​ចាប់ឆ្នោត ប៉ះ​ចំ​ដី​របស់​ពួកគាត់​នោះ​ទេ ខណៈ​មួយ​ចំនួន​ទៀត បាន​បង្ខំ​ចិត្ត​ប្រគល់​ដី​ឱ្យ​ទៅ​ម្ចាស់​ថ្មី ទាំង​ដែល​ខ្លួនឯង​មិន​ទាន់​ដឹង​ពី​ទីតាំង​ក្បាល​ដី​ថ្មី នៅ​ឡើយ។