របបក្រុងភ្នំពេញស្រែកថា​អយុត្តិធម៌​ដែល​សហភាព​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ

របប​ក្រុងភ្នំពេញ សម្ដែង​ការ​ខកចិត្ត​ចំពោះ​សហភាព​អឺរ៉ុប​ ដែល​សម្រេច​ដាក់​ចេញ​នូវ​ដំណើរ​ការ​នីតិវិធី ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ផ្លូវការ។ របប​នេះ​ចាត់​ទុក​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ថា​ជា​រឿង​អយុត្តិធម៌ និង​ថា​សហភាព​អឺរ៉ុប​បដិសេធ​ ជា​ចំហ​ចំពោះ ការ​រីកចម្រើន​ដែល​របប​នេះ​សម្រេច​បាន។