រំលងទៅមាតិកាចម្បងអ្នកជំនាញបោះឆ្នោតថា លោក ហ៊ុន សែនយកលុយជាតិដើម្បីឃោសនាគឺខុសគោលការណ៍បោះឆ្នោត
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន ទទួលស្គាល់ថា លោក ហ៊ុន សែន ពិតជាបានចំណាយថវិកាជាតិជាច្រើនលានដុល្លារ ស្វែងរកសំឡេងឆ្នោតពីកម្មករពិតមែន។ ប៉ុន្តែ លោកអះអាងថា ការយកលុយជាតិ ទៅចែកកម្មករបែបនេះ មិនខុសឆ្គងនោះទេ ព្រោះសកម្មភាពទាំងនេះ ធ្វើឡើងក្នុងនាមជានាយករដ្ឋមន្ត្រី ដែលមានមនោសញ្ចេតនា ជាមួយកម្មករ ដោយមិនប្រកាន់បក្សនយោបាយ។