សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថាមានការបាញ់កាំភ្លើង និងមានពលរដ្ឋម្នាក់រងរបួស

សមត្ថកិច្ចខេត្តព្រះសីហនុ ទទួលស្គាល់ថា ពិតជាមានការបាញ់កាំភ្លើង ហើយ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់ រង​របួស​មែន ក្នុង​ករណី​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច ពេល​ចុះ​អនុវត្ត​សាលា​ដីកា លើ​ដី​វិវាទ​មួយ​កន្លែង រវាង​ពលរដ្ឋ និង​ឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី ២៤ ខែ​មករា។