វីដេអូ

កូដករណាហ្គាវើលដ៍ ជំរុញឱ្យរដ្ឋាភិបាលលុបចោលច្បាប់បាតុកម្មសន្តិវិធី បើមិនចង់ឃើញការធ្វើកូដកម្ម

2023-05-26

ក្រុមកូដករណា្គវើលដ៍ ប្រមាណជិត ៤០នាក់ បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី២៦ ឧសភា ទោះបីមេដឹកនាំរបស់ពួកគេ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីមួយឆ្នាំទៅពីរឆ្នាំក៏ដោយ។ ពួកគេស្លៀកពាក់អាវពណ៌ទឹកក្រូច ដែលជាអាវរបស់ពិរុទ្ធជន និងយកក្រណាត់ពណ៌ខ្មៅ ចងក្បាលគ្របលើភ្នែក និងមាត់ ដើម្បីបង្ហាញអំពីការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយបញ្ចេញមតិ និងដើម្បីបង្ហាញពីភាពអយុត្តិធម៌។ ពួកគេ ក៏ប្រើជញ្ជីងយុត្តិធម៌ ដើម្បីថ្លឹងករណីវិវាទនេះ ដោយជញ្ជីងនោះផ្អៀងទៅខាងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានលុយច្រើន និងទុកឲ្យម្ខាងទៀត ដែលជាកូដករទាមទារ ដើម្បីឆ្នាំងបាយចិញ្ចឹមក្រពះ រងភាពអយុត្តិធម៌។