រំលងទៅមាតិកាចម្បងតើរបបលោកហ៊ុន សែន ធ្វើឲ្យបាត់បង់ទឹកដីក្នុងទំរង់បែបណាខ្លះ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងប្រាប់ប្រជាពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុបកាលថា លោកមិនបានកាត់ដីខ្មែរឲ្យប្រទេសជិតខាងសូម្បីតែ ១មីលីម៉ែត្រ។
ប៉ុន្តែក្រុមអ្នកតាមដានកិច្ចការព្រំដែនចោទថា នោះជាការនិយាយមិនពិត។ ក្រុមអ្នកតាមដានកិច្ចការព្រំដែន អះអាងថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែននេះ ធ្វើឲ្យបាត់បង់ទឹកដីនៅតាមព្រំដែន ពិសេសនៅព្រំដែនកម្ពុជា-វៀតណាម ដែលធ្វើឲ្យប្រជារាស្ត្ររងទុក្ខ ដោយសារតែវៀតណាមឈ្លានពានដីស្រែចម្ការ ដីវត្តអារាម ដីភូមិឋាន ជាដើម។
វាគ្មិន៖
១. អតីតតំណារាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន
២. អ្នកឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន