រំលងទៅមាតិកាចម្បងកម្ពុជាឆ្លើយតបគណកម្មាការអឺរ៉ុប ហើយសង្ឃឹមថា សហភាពអឺរ៉ុបបន្តផ្តល់EBA
រដ្ឋាភិបាលកម្ពុជា សង្ឃឹមថា គណៈកម្មការអឺរ៉ុប នឹងពិចារណាមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA គោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងរបាយការណ៍ឆ្លើយតបនៅថ្ងៃទី១២ ខែធ្នូនេះ ទៅនឹងរបាយការណ៍បឋម ស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា។