អាជ្ញាធរ​ប្រើ​ហិង្សា​លើ ក្រុម​យុវជន​បណ្ដាល​ឲ្យ​​យុវតី​ម្នាក់​របួស​ជើង ម្នាក់​សន្លប់​

អាជ្ញាធរ​ខណ្ឌ​៧​មករា ប្រើ​ហិង្សា​រុញច្រាន ទាត់ ធាក់ ក្រុម​អ្នក​តវ៉ា ដែល​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន​ បណ្ដាល​ឲ្យ​យុវតី​២នាក់ រង​របួស​​ និង​ សន្លប់​។ អាជ្ញាធរ​លើក​ហេតុ​ផល​​ថា ការ​បង្ក្រាប​នេះ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ​ប៉ុន្ដែ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​ចាត់​ទុក​ជា ​អំពើ​​រំលោភ​​សិទ្ធិ​​​​ពលរដ្ឋ។