វីដេអូ

ស្រ្តីគំរូ សុខ ស្រីមុំ តស៊ូរើសអេដចាយនៅពេលយប់ចិញ្ចឹមកូន៥នាក់តែម្នាក់ឯង

2023-09-17

#ស្ត្រីគំរូ៖ ថ្ងៃនេះ វិទ្យុអាស៊ីសេរី សូមណែនាំស្រ្តីគំរូមួយរូបទៀតគឺស្រ្តីម៉េម៉ាយកូន៥ សុខ ស្រីមុំ។ ស្រ្តីមេម៉ាយវ័យ ៣៣ឆ្នាំ សុខ ស្រីមុំ ប្រឹងប្រែងតស៊ូចេញរើសអេដចាយនៅពេលយប់ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពដែលមានកូន៥នាក់ក្នុងបន្ទុក។ ស្រ្តីមេម៉ាយកូន៥រូបនេះ ពុំមានបំណងប្រាថ្នាអ្វីក្រៅតែពីចង់ឱ្យកូនៗបានហូបចុកគ្រប់គ្រាន់ និងបានរៀនសូត្រ មានអនាគតល្អ អាចចិញ្ចឹមខ្លួនបាន៕ --- «ស្ត្រីគំរូ» សំដៅដល់ស្ត្រីដែលប្រឹងប្រែងតស៊ូ ដើម្បីគ្រួសារ ដើម្បីសហគមន៍ ប៉ុន្តែការលះបង់របស់គាត់មិនសូវមានអ្នកដឹងឮ។ វិទ្យុអាស៊ីសេរីចង់ផ្សព្វផ្សាយពីការតស៊ូរបស់ពួកគាត់ ដើម្បីឲ្យសាធារណជនបានដឹង។ ប្រសិនបើប្រិយមិត្ត ស្គាល់ស្ត្រីរូបណាដែលជាស្ត្រីគំរូក្នុងចិត្ត និងចង់ឲ្យវិទ្យុអាស៊ីសេរីផ្សព្វផ្សាយពីការតស៊ូរបស់គាត់ សូមប្រិយមិត្តសរសេរលេខទូរស័ព្ទ និងឈ្មោះរបស់គាត់ ផ្ញើមកវិទ្យុអាស៊ីសេរី ឬដាក់ក្នុងប្រអប់បញ្ចេញមតិខាងក្រោមនេះ។ សូមអរគុណ! --- #វិទ្យុអាស៊ីសេរី #កម្ពុជា #ស្ត្រីគំរូ #សុខស្រីមុំ #RFAKhmer #Cambodia #QuietHERO #SokSreyMom -- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖ 👉 គេហទំព័រ៖ rfa.org/khmer 👉 ហ្វេសប៊ុក៖ facebook.com/rfacambodia 👉 យូធូប៖ youtube.com/RFAKhmerVideo 👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH 👉 តេឡេក្រាម៖ t.me/rfakhmer 👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer