មនុស្សម្នាក់បានស្លាប់និងម្នាក់រងរបួសធ្លាយពោះដោយសារការប្រយុទ្ធគ្នារវាងក្រុមស្ទាវពីរក្រុមនៅទីអារាមមួយក្នុងកម្មវិធីចាក់ធុងបាសរាំលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌដែលទើបបញ្ចប់ទៅថ្មីៗនេះ។
ការវាយប្រហារគ្នានេះបានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទី យប់ថ្ងៃទី២៨ ខែកញ្ញា នៅក្នុងបរិវេណវត្តសុត្ថារាម ហៅវត្តសេកសក ស្ថិតក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
លោក រស់ លឹមសឺន អធិការរងស្រុករតនៈមណ្ឌលបានថ្លែងថា មូលហេតុក្រុមក្មេងស្ទាវទាំងពីរក្រុមវាយប្រហារគ្នាកើតមានឡើងដោយសារការរាំប៉ះទង្គិចគ្នានៅក្នុងការចាក់ធុងបាសរាំលេងកម្សាន្ត។
លោកបន្តថា ការវាយប្រហារគ្នារវាងក្រុមក្មេងស្ទាវទាំងពីរក្រុមបណ្តាលឲ្យឈ្មោះ ណាត ណឺន អាយុ២០ឆ្នាំស្លាប់ និងឈ្មោះ សូ សោភ័ណ អាយុ២០ឆ្នាំ ជាទាហានកងពលតូចលេខ៥២ ត្រូវគេចាក់ធ្លាយពោះនឹងកាំបិត។
លោក រស់ លឹមសឺន បានមានប្រសាសន៍ថា ៖ «វ៉ៃប្រតាយប្រតប់គ្នា... ក្រុមគ្នាវាពីក្រោយចាក់ចំកន្លែងបោះដៃផុតខាងឆ្វេង។ ម្នាក់ទៀតឈ្មោះ សូ សោភ័ណ ភេទប្រុស ជាទាហាននៅកងពលតូចថ្មើរជើងលេខ ២ហ្នឹង ចាក់ធ្លាយពោះពីរកាំបិត ។ របួសម្នាក់ ស្លាប់ម្នាក់»។
តាមសាក្សីឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា ក្រុមក្មេងស្ទាវទាំងពីរក្រុម មួយក្រុមៗមានគ្នីគ្នាជាង១០នាក់រស់នៅក្នុងស្រុករតនៈមណ្ឌលដូចគ្នា។
ជនល្មើសម្នាក់ក្នុងចំណោមក្មេងស្ទាវ៤នាក់ដែលត្រូវបានយោធាកងពលតូចលេខ៥២ចាប់បាន និងបញ្ជូនឲ្យកម្លំាងនគរបាលស្រុករតនៈមណ្ឌល បានថ្លែងថា ៖ «មូលហេតុហ្នឹងដំបូងឈ្មោះ ញ៉ាញ់ រាំធុងបាសជាមួយពួកខ្ញុំហ្នឹង រាំជាច្រើនបទមកហើយ ក៏បានម្ចាស់ធុងបាសហ្នឹងចាក់រាំវង់» ។
ជនល្មើសទាំង៤នាក់ដែលនគរបាលបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃពុធម្សិលមិញ មានឈ្មោះ ជឿន សុភា អាយុ២៣ឆ្នាំ ឈ្មោះ ចាន់ ម៉ាន់ អាយុ២០ឆ្នាំ ឈ្មោះ យ៉ែម រិទ្ធី អាយុ២៣ឆ្នាំ និងឈ្មោះ រួម ខន អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ចំណែកគូកននិងភាគីម្ខាងទៀតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួន។
មន្ត្រីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោក ហេង សាយហុង បានជំរុញឲ្យអាជ្ញាធរនិងតុលាការចាត់វិធានការដាក់ទោសទណ្ឌឲ្យបានខ្លាំងក្លាចំពោះក្រុមក្មេងស្ទាវទាំងនោះ។
លោក ហេង សាយហុង បានមានប្រសាសន៍ថា ៖ «បើកាលណាចាប់មករួចខ្លួន ចាប់មករួចខ្លួន អាហ្នឹងថ្ងៃក្រោយមកវាចេះតែរីកបន្តៗទៀត មិនចេះចប់ មិនចេះឈប់ទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅថ្មីៗនេះបានជំរុញឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ចាត់វិធានការឲ្យបានតឹងរ៉ឹងដើម្បីបង្រ្កាបក្រុមក្មេងស្ទាវនិងក្រុមបងតូចបងធំ ប៉ុន្តែនៅស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងការវាយប្រហារកាប់ចាក់គ្នារវាងក្រុមក្មេងស្ទាវនិងក្រុមបងតូចបងធំបានកើតមានឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅស្រុកម៉ោងឫស្សី កាលពីថ្ងៃទី២៩ ខែកញ្ញា មានក្រុមក្មេងស្ទាវចំនួន៧នាក់បានផឹកស្រាស្រវឹង ជិះគោយន្តកន្ត្រៃ ប្រើដាវសាម៉ូរ៉ៃតាមកាប់បុរសម្នាក់ដែលកំពុងជិះកង់តាមផ្លូវ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ប៉ូលិសកំពុងតាមចាប់ខ្លួនក្មេង១០នាក់ដែលបានចាប់រំលោភនារី២នាក់
មន្ត្រីអាដហុកនៅស្ទឹងត្រែងសុំឲ្យស៊ើបអង្កេតឡើងវិញជុំវិញមរណភាពអ្នកភូមិម្នាក់
អំពើហិង្សាមួយផ្ទុះឡើងនៅឯទីរួមខេត្តរតនគិរី
ប៉ូលិសច្រកប៉ោយប៉ែតរងការចោទថា ប្រើហិង្សាលើកុមារ
បុរសខ្មែររស់នៅអាមេរិកត្រូវនាំខ្លួនទៅតុលាការពីបទចាក់សាំងដុតគូដណ្ដឹង
សកម្មជនបក្សសមរង្ស៊ីនៅខេត្តស្ទឹងត្រែងត្រូវគេបាញ់សម្លាប់
ក្រុមការពារសិទ្ធិសត្វរិះគន់ចំពោះការជួញដូរសត្វស្វានៅកម្ពុជា
ស្ត្រីម្នាក់និងកុមារីម្នាក់រងរបួសធ្ងន់ដោយសារជនល្មើសចាក់សាំងដុតទាំងរស់
ជនល្មើសស្លៀកពាក់ទាហានធ្វើសកម្មភាពប្លន់នៅខេត្តបន្ទាយមានជ័យ
ចោរមួយក្រុមធ្វើសកម្មភាពប្លន់អ្នកស្រុកនៅបន្ទាយមានជ័យ