ការនាំអង្ករលក់ចេញទៅក្រៅប្រទេស ដោយក្រុមហ៊ុនឯកជននៅឆ្នាំ២០០៩នេះ គេរំពឹងថា នឹងអាចកើនឡើងចំនួន១០ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០០៨។
កម្មករកំពុងសំអាតអង្ករសម្រាប់លក់ឲ្យអតិថិជន។
លោក ភូ ពុយ ប្រធានសហព័ន្ធនៃសមាគមម្ចាស់រោងកិនស្រូវនៅកម្ពុជា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា យោងតាមតម្រូវការទីផ្សារ នៅក្នុងឆ្នាំនេះ សមាគមម្ចាស់រោងកិនស្រូវនឹងនាំចេញអង្ករយកទៅលក់នៅក្រៅប្រទេស ដែលនឹងអាចកើនឡើងពី ២ម៉ឺនតោននៅឆ្នាំ២០០៨ ទៅ ២០ម៉ឺនតោនក្នុងអំឡុងឆ្នាំ២០០៩នេះ សម្រាប់យកទៅលក់នៅក្នុងប្រទេសអាល្លឺម៉ង់ ម៉ាឡេស៊ី ប្រ៊ុយណេ និងប្រទេសអារ៉ាប៊ី សាអូឌិត។
លោក ភូ ពុយ មានប្រសាសន៍បន្តថា សហព័ន្ធនៃសមាគមម្ចាស់រោងកិនស្រូវនៅកម្ពុជាប្រមូលផលស្រូវបានចំនួន ៣០ម៉ឺនតោនហើយ ក្នុងរដូវច្រូតកាត់ចុងក្រោយនេះ ហើយសមាគមរបស់លោកបានខ្ចីប្រាក់ចំនួន ១៥លានដុល្លារអាមេរិកពីធនាគារ ដែលមានការប្រាក់ទាបសម្រាប់ការចំណាយដើម្បីពង្រឹងគុណភាពនិងពង្រីកបរិមាណនៃការផលិតអង្ករ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
នាយករដ្ឋមន្ត្រី៖ ទីផ្សារមានតែកម្ពុជាមិនសូវមានទំនិញនាំចេញ
ក្រុមហ៊ុនវៀតណាមចង់មកផលិតឱសថបុរាណនៅកម្ពុជា
រដ្ឋាភិបាលគ្រោងប្រកាសបញ្ជីកំណត់តម្លៃសេវាទូរស័ព្ទនៅថ្ងៃ៥ កុម្ភៈនេះ
ពលរដ្ឋនិងឈ្មួញនៅស្វាយរៀងត្អូញចំពោះការរឹតបន្តឹងការនាំជ្រូកចូលក្រុង
អ្នកលក់សាច់ជ្រូកនៅភ្នំពេញតវ៉ាកុំឲ្យមានក្រុមហ៊ុនផ្តាច់មុខ
ស.រ.អា.នឹងឈប់បន្ធូរបន្ថយពន្ធនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា
ផលប៉ះពាល់នៃការដំឡើងតម្លៃអគ្គិសនី
ពលរដ្ឋត្អូញត្អែរពីបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ
កម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាប់កំពង់ផែព្រះសីហនុ
ទីផ្សារអចលនទ្រព្យមិនទាន់មានចលនានៅឡើយក្នុងឆ្នាំ២០១០
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.