នៅក្នុងរយៈពេល១០ខែនៃឆ្នាំ២០០៩នេះ តាមការស្រាវជ្រាវរបស់អង្គការក្រៅរដ្ឋាភិបាលមួយបានរកឃើញថា មានប្រជាពលរដ្ឋ២០%ប៉ុណ្ណោះ ដែលយល់ដឹងនិងគោរពច្បាប់ចរាចរណ៍នៅកម្ពុជា។
សកម្មភាពនគរបាលចរាចរណ៍ចាប់ឃាត់ម៉ូតូដែលមិនដាក់កញ្ចក់ និងម្ចាស់មិនពាក់មួក នៅលើវិថីព្រះនរោត្តម នាថ្ងៃទី៥ សីហា ២០០៩។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការផ្សព្វផ្សាយអំពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក បានឲ្យដឹងនៅថ្ងៃ៩ វិច្ឆិកាថា តាមការស្រាវជ្រាវឲ្យដឹងថា ពលរដ្ឋមានការយល់ដឹងអំពីច្បាប់ចរាចរណ៍នៅមានកម្រិតនៅឡើយ ហើយក្នុងអ្នកបើកបរយានយន្តនានា១០០នាក់ អ្នកមានប័ណ្ណបើកបរមានតែ៤០នាក់ប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម លោក ប៉ូ សំណាង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មានចំនួន២០%ប៉ុណ្ណោះ ដែលយល់ដឹងនិងគោរពច្បាប់ចរាចរណ៍នៅក្នុងឆ្នាំ២០០៩នេះ។ លោកបញ្ជាក់ថា ការយល់ដឹងច្បាប់ចរាចរណ៍នៅមានកម្រិតនេះ មកពីការអនុវត្តច្បាប់របស់សមត្ថកិច្ចចរាចរណ៍និងមកពីប្រព័ន្ធផ្សព្វផ្សាយនៅមានកម្រិត។
លោក ប៉ូ សំណាង មានប្រសាសន៍ដូច្នេះ ៖ «ច្បាប់ដូចជាការផាកពិន័យហ្នឹង គឺយើងសុំឲ្យមានការដើរទន្ទឹមគ្នាផង ព្រោះយើងមើលឃើញថា សព្វថ្ងៃនេះការផ្សព្វផ្សាយមានកម្រិតមួយយ៉ាងទាបជាងការផាកពិន័យ ការផាកពិន័យអាចនាំឲ្យប្រជាជនកម្ពុជាយើងរងគ្រោះដោយសារការផាកពិន័យ»។
លោកបានលើកឡើងទៀតថា ការចាប់និងផាកពិន័យចំពោះប្រជាពលរដ្ឋណាមិនគោរពច្បាប់ចរាចរណ៍មិនមានប្រសិទ្ធភាពនោះទេ ព្រោះការផាកពិន័យនិងការសូកប៉ាន់ប៉ូលិសចរាចរណ៍ ជាលេសមួយជំរុញឲ្យប្រជាពលរដ្ឋមិនគោរពនិងស្វែងយល់អំពីច្បាប់ចរាចរណ៍ទៅវិញទេ។
លោក ប៉ូ សំណាង មានប្រសាសន៍ដូច្នេះទៀតថា ៖ «ច្បាប់ចរាចរណ៍យើង លោកមានការផាកពិន័យល្អ ប៉ុន្តែដោយសារការអនុវត្តរបស់យើងមានភាពមិនច្បាស់លាស់។ ឧទាហរណ៍ដូចជាផ្លូវគេហាមមិនឲ្យបើក អ៊ីចឹងហើយអ្នកហ្នុងហ៊ានបើកនៅពេលប៉ូលិសផាក គាត់មានបញ្ហាសូកប៉ាន់ អ៊ីចឹងបើកចូលទៅ»។
យ៉ាងនេះក្តី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ត្រី ប៉ែន ឃុន បានអះអាងថា ក្នុងឆ្នាំ២០០៩នេះ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០០៨ គឺប្រជាពលរដ្ឋមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ច្រើនជាងមុន។ លោកបានឲ្យដឹងទៀតថា អត្រាគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះ ប៉ុន្តែការស្លាប់នៃការគ្រោះថ្នាក់ចរាចរណ៍នេះកើនជាងឆ្នាំ២០០៨។
លោក ប៉ែន ឃុន បានអះអាងដូច្នេះ ៖ «រាជធានីភ្នំពេញរបស់យើងមានការរឹតបន្តឹងការអនុវត្តច្បាប់ ដូចពេលថ្ងៃយើងបង្កើនការផាកពិន័យនៅតាមដងផ្លូវនានា ដោយឡែកពេលយប់យើងបានធ្វើល្បឿនមួយទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ ការបើកបរលើសកំណត់ និងគ្រឿងស្រវឹងមួយទៀត»។
លោក ប៉ែន ឃុន បានបន្ថែមថា ប្រជាពលរដ្ឋមិនបានគោរពច្បាប់ចរាចរណ៍ គឺពិសេសនៅពេលយប់ ដូចជាការបើកបរនិងមិនពាក់មួកសុវត្ថិភាពជាដើម។ លោកវរសេនីយ៍ត្រី ប៉ែន ឃុន បានបញ្ជាក់ថា ចំពោះការបើកបរក្នុងរាជនីភ្នំពេញ គឺច្បាប់អនុញ្ញាតឲ្យបើកក្នុងល្បឿនតែ៤០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង។
លោក ប៉ូ សំណាង បានបញ្ជាក់ទៀតថា បើតាមការឆែកឆេរចំពោះអ្នកបើកបរក្នុងរាជធានីភ្នំពេញ គឺចំនួន១០០នាក់ មាន៤០នាក់ប៉ុណ្ណោះគោរពច្បាប់ចរាចរណ៍និងមានប័ណ្ណបើកបរ នេះជាបញ្ហាមួយដែលរដ្ឋាភិបាលគិតគូរ ពិសេសការអប់រំច្បាប់ចរាចរណ៍គួរតែដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សានៅសាលាសាធារណៈ៕
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
ក្រសួងសុខាភិបាលបារម្ភចំពោះការចរាចរឱសថក្លែងក្លាយ
អ្នកភូមិនៅខេត្តកណ្ដាលនិងកំពង់ស្ពឺបារម្ភពីបញ្ហាសុខភាព
សមាជិកអាស៊ានប្រជុំគ្នារកវិធានការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
សង្គមស៊ីវិលអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះជនពិការ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
This is all policement must bringing those people up to grade. first they don't want go that ways, find another way to let them, know, this is the way that law want you to do know, not me, the law said and will you life when an accident is occured. if they still don't want to go, built 12, 24, adn 48 hourd jails for that sentnce. before they released, they have to pay fine, and everyting that law required.
2009-11-10 22:36
It is ashamed of the traffic law of Cambodia that has got around 20 to 30 per cent implemented by the road users. This indicates that it is not strong enough to be respected. What the survey of the government said almost 80 to 90 per cent of the road users - motorists - wore the helmets was not true at all. Giving fine to the road users is not a way to reduce the accidents or make them respect the law because I found that only those who could not drive away then they got fined. How about those who found the police ahead? <br> <br>However, not only motorists who cause the accident but most of them happen because of car drivers. <br>
2009-11-10 20:51
The government should also focus on schools that provide driving training as most of them do not teach traffic law at all.
2009-11-10 20:10
I like my country. I like to drive around myself to see the beautiful scenery. But it scares me now. There are so many drunk drivers. People drive so fast and big trucks, most of the time drive in the middle of the road. The traffic police officers are so corrupted to the bone. In 2006, I was pulled over because I did not see a small NO LEFT TURN sign behind a tree branch. It was placed on purpose. Three officers surrounded me ad asked for $25 or they kept my driver license and I have to go to their office face the fine. I negotiated the bribe, $15. They hesitated to take the money. I HATE THEM. I call my niece every day; she told me they always ask for money before they let her move on. The public learn and understand the LAW very quickly but the corrupted traffic officers never do.
2009-11-10 13:20
មើលមតិទាំងអស់.