ប្រជាពលរដ្ឋចំនួន២១៤គ្រួសារដែលរងការឈូសនិងដុតបំផ្លាញផ្ទះសម្បែងចោលនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថៃ្ង៩ តុលាថ្មីៗនេះ ប្រភពបានឲ្យដឹងថា ពួកគាត់ទាំងនោះកំពុងតែរងការជម្លៀសឲ្យទៅរស់នៅកន្លែងបណ្តោះអាសន្នមួយមិនអាចឲ្យទាក់ទងជាមួយនឹងក្រុមសកម្មជនការពារសិទ្ធិមនុស្សបានទេ ក្រោយពីជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនដាំដើមអំពៅនៅទីនោះ។
លោក ចាន់ សុវ៉េត ជាមន្រ្តីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ហៅកាត់ថា អាដហុក ដែលបានចុះទៅស៊ើបអង្កេតជាមួយនឹងអង្គការសិទ្ធិមនុស្សលីកាដូនៅក្នុងខេត្តឧត្តរមានជ័យ ជុំវិញករណីអំពើហិង្សាខាងលើនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ៖ «ក្រោយពីការដុតនិងបំផ្លិចបំផ្លាញផ្ទះសម្បែងមក ឥឡូវនេះគេបង្ខំឲ្យប្រជាជនរើចេញពីដីទំនាស់ហ្នឹងទាំងអស់ ក្នុង២១៤គ្រួសារនៅពេលដែលយើងទៅដល់កន្លែងដីទំនាស់ហ្នឹង គឺមនុស្សវាអត់ដល់ហ្នឹងទេ»។
ក្រុមសកម្មជនការពារសិទ្ធិមនុស្សនានាដែលបានចុះតាមដានឃ្លាំមើលស្ថានការណ៍នៃការរស់នៅរបស់ប្រជាពលរដ្ឋខាងលើនេះ មិនត្រូវបានអាជ្ញាធរមូលរដ្ឋានអនុញ្ញាតឲ្យចូលជួបប្រជាពលរដ្ឋទាំងនោះទេ។
លោក ស្រី ណារ៉េន ជាមន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្ស ហៅកាត់ថា អាដហុក ប្រចាំការនៅក្នុងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើនរយគ្រួសារកំពុងតែរងការជម្លៀសនិងប្រមូលផ្តុំឲ្យរស់នៅទីកន្លែងបណ្តោះអាសន្ននៅក្នុងវត្តអារាមមួយ។
លោក ស្រី ណារ៉េន បានឲ្យដឹងថា ៖ «គេរារាំងតាំងពីម្សិលមិញ ហើយរហូតមកដល់ថ្ងៃនេះគេមិនអនុញ្ញាតឲ្យយើងធ្វើការជួបជាមួយប្រជាពលរដ្ឋដែលត្រូវការជម្លៀសចេញនោះទេ ហើយចាប់ខ្លួនហ្នឹងមាន៣នាក់»។
មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនណាមួយនៅក្នុងចំណោមក្រុមហ៊ុនឯកជនចំនួនបួនដើម្បីសុំការបំភ្លឺជុំវិញទំនាស់ដីធ្លីខាងលើនេះបានទេ។
លោក ឈុំ ធឿន ជាចៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានកំពុងតែដោះស្រាយបញ្ហាអំពីជំនួយនិងទីកន្លែងបណ្ដោះអាសន្នជូនប្រជាពលរដ្ឋទាំងនោះ។
លោក ឈុំ ធឿន បានបញ្ជាក់ថា ៖ «ខាងក្រុមការងាររបស់ខេត្តបានធ្វើការសម្របសម្រួលនៅក្នុងទីកន្លែងនោះ គេកំពុងតែដោះស្រាយតាមផែនការរបស់ខេត្តហ្នឹង»។
លោកបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនឯកជនចំនួន៤ដាំដើមអំពៅនៅទីនោះបានទទួលសិទ្ធិកាន់កាប់ដីធ្លីនៅលើផៃ្ទដីចំនួនប្រមាណជាង១ម៉ឺនហិកតារ ផ្ដល់ដោយរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរមូលដ្ឋានចាប់តាំងពីឆ្នាំ២០០៥មក។
សូមជម្រាបថា កាលពីថៃ្ងសុក្រ ទី៩ ខែតុលាថ្មីៗនេះ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួនប្រមាណ២១៤គ្រួសាររងការឈូសនិងដុតបំផ្លាញចោល ហើយប្រជាពលរដ្ឋ៣នាក់ទៀតរងការចាប់ខ្លួនភ្លាមៗ នៅក្នុងនោះមានឈ្មោះ ទ្បុង សារិទ្ធិ អាយុ៤៣ឆ្នាំ, ឈ្មោះ ចាន់ សារី ហៅ សួស្តី អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ា ប៊ុនឈឿន រងការចោទប្រកាន់ថា បានហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋខុសច្បាប់ ប្តឹងដោយមេព្រៃនៅទីនោះ។
រឿងជម្លោះដីធ្លីនោះគឺមានទំហំប្រមាណជាង១ម៉ឺនហិកតារ រវាងប្រជាពលរដ្ឋជាង២០០គ្រួសារនោះនិងក្រុមហ៊ុនឯកជនចំនួន៤ គឺក្នុងនោះមានក្រុមហ៊ុនមួយរបស់លោក លី យ៉ុងផាត់ ផងដែរ ជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា នេះបើតាមការអះអាងពីប្រភពប្រជាពលរដ្ឋ។
ក្រុមសកម្មជនការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលកំពុងតែតាមដានស្ថានការណ៍នេះដោយយកចិត្តទុកដាក់៕
អាជ្ញាធរខេត្តកំពង់ស្ពឺរកដំណោះស្រាយជុំវិញជម្លោះដីនៅស្រុកថ្ពង
ផ្ទះយោធិនពិការនៅកំពង់ស្ពឺ៣ខ្នងត្រូវដុតបំផ្លាញ
អ្នកភូមិនិងប៉ូលិសប៉ះទង្គិចគ្នាក្នុងរឿងជម្លោះដីនៅកំពង់ស្ពឺ
អ្នកភូមិដុតខ្ទមរបស់ក្រុមហ៊ុនលីយ៉ុងផាត់ក្នុងជម្លោះដីនៅកំពង់ស្ពឺ
អ្នកភូមិនៅកំពង់ស្ពឺតវ៉ាទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយដី
មេភូមិនៅកំពង់ឆ្នាំងរងការចោទថាយកដីរួមធ្វើជាសម្បត្តិឯកជន
ពលរដ្ឋបាត់បង់ដីធ្លីបួងសួងសុំឲ្យបារមីព្រះអង្គដងកើជួយ
អាជ្ញាធរខែត្រកំពង់ធំតាមចាប់អ្នកភូមិដែលចូលរួមក្នុងការសុំដី
ពលរដ្ឋនៅខណ្ឌទួលគោកបារម្ភចំពោះការតម្រូវឲ្យរុះរើលំនៅ
ប្រធានសភាចេញលិខិតអន្តរាគមន៍ក្នុងរឿងទំនាស់ដីនៅបន្ទាយមានជ័យ
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
ជាអំពើអមនុស្សធម៌ និង ជាការរំលោភសិទ្ធមនុស្ស ដែលផ្ទុយស្រឡះពី គោលការណ៍អភិវឌ្ឍន៍ប្រទេស កាត់បន្ថយភាពក្រីក្រ។ សូមរាជរដ្ឋាភិបាលជួយដោះស្រាយពីបញ្ហានេះផង
2009-10-12 20:29
មើលមតិទាំងអស់.