តុលាការ​ដោះលែង​អ្នក​បឹង​កក់​២​នាក់

តំណាង​អ្នក​បឹង​កក់ ២​នាក់ ក្នុង​ចំណោម​ ១៥​នាក់ គឺ​អ្នកស្រី លី ចាន់ណារី និង​លោក សៅ សារឿន ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន នៅ​ម៉ោង​ជិត ៧​យប់ ថ្ងៃ​សុក្រ ទី​១៥ ខែ​មិថុនា នេះ។
ដោយ សុខ សេរី
2012-06-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បឹង​កក់ ៣០៥
ក្រុម​អ្នក​ភូមិ​បឹង​កក់ អង្គុយ​​តវ៉ា​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ ក្រោយ​ការ​ផ្ដន្ទា​ទោស​អ្នក​ភូមិ​បឹង​កក់ ១៣​នាក់ កាល​ពី​ថ្ងៃ​២៤ ឧសភា ឆ្នាំ​២០១២។
RFA/Khe Sonorng

ការ​ដោះ​លែង​នេះ​គឺ​ផ្អែក​តាម​លក្ខខណ្ឌ ៣​ចំណុច។ ទី​១ គឺ​អ្នក​ទាំង​២ ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការ​កោះ​ហៅ​រៀង​រាល់ ៣​សប្ដាហ៍​ម្ដង ទី​២ មិន​ត្រូវ​ផ្លាស់ប្ដូរ​លំនៅឋាន និង​ទី​៣ ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ខណ្ឌ​ដូនពេញ។

មេធាវី​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យឹម សាវ៉ាត បាន​បញ្ជាក់​ថា ការ​ដោះលែង​នេះ​មិន​មែន​ជា​ស្ថាពរ​នៅ​ឡើយ​ទេ។ ការ​ដោះលែង​នេះ គឺ​តាម​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើប​អង្កេត​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សែម សក្ដិកូឡា ចុះ​ថ្ងៃ​១៥ ខែ​មិថុនា ឆ្នាំ​២០១២។

លោកស្រី លី ចាន់ណារី មាន​ប្រសាសន៍​យ៉ាង​ខ្លី​នៅ​ពេល​ចាក​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ថា អ្នក​ស្រី​ត្រេកអរ​ដែល​ត្រូវ​បាន​ដោះ​លែង​មក​វិញ។

លោក សៅ សារឿន និង​អ្នកស្រី លី ចាន់ណារី ត្រូវ​អាជ្ញាធរ​ចាប់ និង​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា នៅ​ពេល​ដែល​ពួក​គាត់​រៀបចំ​ឯកសារ​ចូល​ទៅ​ធ្វើ​ជា​សាក្សី​អោយ​តំណាង​អ្នក​បឹង​កក់​ចំនួន ១៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី P.Penh

This is kingdom of wonder.

Jun 16, 2012 07:25 PM

អ្នក​អាន​អនាមិក

មានតែខ្មែរទើបអាចជួយខ្មែរ
ឡូវមន្រ្តីក្រសួងយុត្តិធម កំពុងអោយ សា រើ រឿងនឹងវិញហើយ
ខ្មែរមិនមែនភ្លើនោះទេ

Jun 16, 2012 09:23 AM

Khmer

Mrs. Clinton asked to free these Cambodian from jail. Cambodian government love their people too much till put these innocent people in jail for protesting government lease their land to private company and destroy their houses. is this how Cambodian government love their Cambodian people?

Jun 15, 2012 10:46 PM

អ្នក​អាន​អនាមិក

គ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ ដូច្នេះរាជរដ្ឋាភិបាលលោកស្រលាញ់ប្រជារាស្រ្តរបស់លោក ជាងលោកជំទាវឃ្លីនតុនទៅទៀត លោកក៏មានកូនមានចៅដូចអ្នកបឹងកក់ទាំងនោះដែរ។ លោកក៏ធា្លប់ព្រាត់ប្រាសកូនប្រពន្ធដែរក្នុងជីវិតរបស់លោក(សម័យខ្មែរក្រហម)ដូច្នេះលោកដឹងក្នុងរឿងនេះ។

Jun 15, 2012 09:57 PM

អ្នក​អាន​អនាមិក

សូមអរគុណលោក តុលាការ និងសុំពិចារណាអោយបានឆាប់ៗតាមតែអាចធ្វើបានដើម្បីដោះលែងអ្នកបឹងកក់ ១៣នាក់ទៀតផងយ៉ាងណាក៏ពួកមិនមានកំហុសធ្ងន់ធ្ងរដូច ឈូក បណ្ឌឹត នៅបាវិតដែរ

Jun 15, 2012 09:55 PM

មើល​មតិ​ទាំង​អស់.