លោកវេជ្ជបណ្ឌិត សុខ សំណាង ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តសៀមរាប មានប្រសាសន៍ថា អ្នកនាំជនរងគ្រោះមកមន្ទីរពេទ្យបានឱ្យដឹងថា អ្នកទាំង ៣ ជាកម្មករលាងរថយន្ត ដែលពេលកើតហេតុ ពួកគេបាននាំគ្នាផឹកស្រារួមគ្នា។ ដោយអ្នកជំងឺស្រវឹងស្រាធ្ងន់ធ្ងរ និងយឺតយ៉ាវក្នុងការមកមន្ទីរពេទ្យផង ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតអ្នកទាំងពីរនោះបាន។
លោកវេជ្ជបណ្ឌិត សុខ សំណាង៖ «ជួនកាលខ្យល់អីទៅ នាំគ្នាកោស នាំគ្នាជប់ ច្របាច់អីទៅ ដែលគាត់បណ្ដែតបណ្ដោយរហូតដល់អ្នកជំងឺដកចង្កាមាន់ហើយ បានគាត់នាំគ្នាទៅមន្ទីរពេទ្យ។ អ្នកជំងឺ ២នាក់ដែល (គេ) ជូនទៅមន្ទីរពេទ្យនោះ សុទ្ធតែធ្ងន់ៗហើយ។ គ្រាន់តែទៅដល់យើងអត់យឺតមួយនាទីណាទេ យើងជួយគាត់ភ្លាមៗ គឺមានទាំងបរទេសនៅក្នុងហ្នឹងទៀតជួយគាត់។ ប៉ុន្តែនៅតែមិនអាចជួយបាន»។
ពុំទាន់មានប្រភពព័ត៌មានណាមួយដែលបញ្ជាក់ច្បាស់ពីប្រភេទស្រាដែលពួកគេបានទទួលទាននោះថា ជាស្រាអ្វីនៅឡើយទេ។
លោកវេជ្ជបណ្ឌិត សុខ សំណាង ថ្លែងថា ក្រុមជំនាញប្រតិបត្តិការបន្ទាន់បានចុះស្រាវជ្រាវលើករណីនេះហើយ ក៏ប៉ុន្តែនៅមិនបានលទ្ធផលនៅឡើយទេពេលនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
