សកម្មជនការពារសិទ្ធិមនុស្សនៃអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា អាជ្ញាធរមូលដ្ឋាននៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅជាប់នឹងព្រំដែនកម្ពុជាវៀតណាម បានដកហូតការងាររបស់តាអាចារ្យនៃគណៈកម្មការវត្តអង្គរំដេញចំនួនពីរនាក់ដែលបានអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងដង្ហែអង្គកឋិនទានធ្វើបុណ្យនៅក្នុងវត្តនេះ។
ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានបានប្តឹងលោក សម រង្ស៊ី ទៅតុលាការនៅក្នុងខេត្តនេះក្រោមបទបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ ដោយសារតែលោកបានដកបង្គោលព្រំដែនកម្ពុជា-វៀតណាម។
លោក ង៉ែត ណារ៉ា ជាមន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ហៅកាត់ថា អាដហុក នៅក្នុងខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា មានមនុស្សមួយចំនួនរងការប្តឹងដោយអាជ្ញាធរនៅមូលដ្ឋាននាពេលថ្មីៗនេះ។
លោក ង៉ែត ណារ៉ា បានបញ្ជាក់ថា ៖ «ជុំវិញរឿងហ្នឹង ហើយថ្មីៗនេះទៀតគឺមានការប្ដឹងដកហូតគណៈកម្មការវត្តនៅស្រុកចន្ទ្រាហ្នឹងចំនួនពីរនាក់ទៀត»។
លោក ជា យាង អភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានមានប្រសាសន៍ហាក់ដូចជាមិនចង់ឲ្យបានដឹងជាពិស្តារថា រឿងលោក សម រង្ស៊ី គឺសួរទៅថ្នាក់ខេត្ត រីឯរឿងតាអាចារ្យគឺមិនមានបញ្ហាទេ ៖ «សួរខេត្តទៅ!»។
សុខ សេរី ៖ ចុះតាអាចារ្យដែលអនុញ្ញាតឲ្យមានកឋិន អាចារ្យគណៈកម្មការវត្ត? ជា យាង ៖ អត់ទេ! ខ្ញុំអត់មានប៉ះពាល់រឿងបុណ្យទានទេ បុណ្យទានមានអ្នកណាទៅប៉ះពាល់។
មិនអាចទាក់ទងបានដើម្បីសុំសេចក្តីបញ្ជាក់ពីលោកតាអាចារ្យនៃគណៈកម្មការវត្តអង្គរំដេញជុំវិញការដកតួនាទីខាងលើនេះ ប៉ុន្តែលោក ពៅ ភាព ជាជំទប់ទី២នៃឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជិតស្និទ្ធនឹងរឿងនេះ បានមានប្រសាសន៍បញ្ជាក់ថា រឿងនោះគឺជារឿងពិត។
លោក ពៅ ភាព បានឲ្យដឹងថា ៖ «ថាគាត់បានគំរាមទៅវិញ បើដកតាពីរនាក់ហ្នឹង លោកតាអាចារ្យធំគាត់មកជំនុំជាមួយខ្ញុំ គឺគាត់ថាគាត់នឹងឈប់ធ្វើតែម្ដង។ ប្រហែលជាថ្ងៃ៨រោចនេះ ប្រហែលជាគេមកផ្សព្វផ្សាយថា ឲ្យគាត់ហ្នឹងចូលការងារវិញ ថ្ងៃមុនថាដក!»។
សុខ សេរី ៖ ចុះរឿងលោក សម រង្ស៊ី អ្នកណាគេប្ដឹង ជាដើមបណ្ដឹង? ពៅ ភាព ៖ អភិបាលស្រុកចន្ទ្រាគេប្ដឹង គាត់ដកបង្គោលដកអីហ្នឹង បង្គោលឡាក់១៨៥។ កម្លាំងរបស់យួនហ្នឹងវាដឹកខ្សាច់មកដឹកថ្មទៅដាក់បង្គោលឡាក់១៨៤ នៅខាងជើងហ្នឹង ចាក់បុកគ្រឹះយកតែម្ដង តែមិនដឹងវារៀបចំបុកថ្ងៃណាអីថ្ងៃណាទេ ប៉ុន្តែខ្សាច់អីវាដឹកចូលអស់ហើយ។
លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងដែលកំពុងតែស្ថិតនៅក្រៅប្រទេសកម្ពុជា ក្រោយពីមានការប្តឹងរូបលោកនោះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថ្មីៗនេះថា លោកមានគម្រោងការប្តឹងរឿងនេះទៅតុលាការអន្តរជាតិអំពីការរំលោភព្រំដែនពីសំណាក់ប្រទេសវៀតណាមនៅទីនោះ។
កាលពីថៃ្ងអាទិត្យ ទី២៥ ខែតុលាថ្មីៗនេះ លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំង បានដឹកនាំអង្គកឋិនទានមួយទៅកាន់វត្តអង្គរំដេញនៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយមានសេចក្តីរាយការណ៍ថា លោកបានដកបង្គោលព្រំដែនដោយរូបលោកនិងប្រជាពលរដ្ឋនៅទីនោះបានចោទប្រកាន់ថា ភាគីវៀតណាមបានបង្ខិតចូលមកទឹកដីប្រទេសកម្ពុជា។ ក្រោយមកមានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានបញ្ចេញប្រតិកម្មថា ការដកនោះគឺជាទង្វើមិនត្រឹមត្រូវ ធ្វើតាមទំនើងចិត្ត និងបានរំលោភលើច្បាប់កម្ពុជានិងវៀតណាម៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ចំនួនពលរដ្ឋខ្មែរដែលថៃចាប់បញ្ជូនមកកម្ពុជាវិញមានការកើនឡើង
កម្ពុជាបកស្រាយរឿងចាប់ខ្លួននិងហាមថៃមិនឲ្យបញ្ជាចរាចរណ៍ជើងអាកាស
តំណាងបក្សសមរង្ស៊ីនៅអាមេរិកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសភាខ្មែរ
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
មន្ត្រីការបរទេសថៃឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
កម្ពុជាហាមបុគ្គលិកថៃមិនឲ្យចូលធ្វើការក្នុងក្រុមហ៊ុនត្រួតពិនិត្យជើងយន្តហោះ
កម្ពុជាមិនទាន់ទទួលលិខិតផ្លូវការស្នើសុំដោះលែងចារកម្មថៃនៅឡើយ
មន្រ្តីរដ្ឋាភិបាលបំភ្លឺពីបញ្ហាព្រំដែននិងការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
ទស្សនៈនានាជុំវិញការលើកអភ័យឯកសិទ្ធិសមរង្ស៊ី
មន្ត្រីការទូតថៃត្រូវគេអនុញ្ញាតឲ្យចូលជួបជនជាប់ចោទពីបទចារកម្ម
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Lok Samraingsy pls quite, because right now the government has a lot of more important things to do
2009-11-08 02:42
Lok Samraingsy pls quite, because right now the government has a lot of more important things to do
2009-11-08 02:42
SOM REANGSY IS DO THE RIGTH THING.AS YOU KNOW AND WE ALL KNOW AND HOPE THAT THE GOVERMENT OF CAMBODIA KHOW THAT VIETNAME HAS BEEN MOVE THE BORDER.CAMBODIA GOVERMENT SHOULD PULL THE POL WHY WAIT FOR SAM REANGSY. ARE THEY CKICKEN.I SUPORT IF SAM RANSY TAKE THAT CASE TO INTERNATIONAL COURT.
2009-11-07 22:17
I think it is so cruel in suppressing khmer not to know khmer border. <br>
2009-11-07 00:28
please DO NOT HURT A REAL KKHMER LEADER , HE THE ONE WE NEED MORE SAM RANSY
2009-11-05 22:51
មើលមតិទាំងអស់.