អាជ្ញាធរឃុំមួយចំនួនក្នុងខេត្តកណ្តាលបានឲ្យដឹងថា មានមនុស្សពីរនាក់បានស្លាប់និងពីនាក់រងរបួសព្រមទាំងផ្ទះប្រមាណ៧០ខ្នង ត្រូវបានបំផ្លាញដោយសារតែរន្ទះបាញ់និងខ្យល់ព្យុះ ប៉ុន្តែមន្ត្រីឧតុនិយមបានអះអាងថានឹងមិនមានខ្យល់ព្យុះធំដំកើតមាននៅកម្ពុជាឡើយ ។
ប្រធានឃុំត្រោយស្លាក្នុងស្រុកស្អាង លោក ប៉ាវ ប៉េង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៨ ឧសភា មានខ្យល់ព្យុះយ៉ាងខ្លាំងនិងមានធ្លាក់ព្រិលផងនោះ បានធ្វើឲ្យផ្ទះ៥១ខ្នងត្រូវបានបាក់ខូចខាត និងស្ត្រី២នាក់ទៀតរងរបួស ។
លោក ប៉ាវ ប៉េង បានឲ្យដឹងថា ៖ «មានខ្យល់ព្យុះ ធ្លាក់ព្រិលទៀត បោកបក់រលំផ្ទះប្រជាពលរដ្ឋ អ្នករងរបួសកូនខ្ចីរត់ចេញអត់រួច ។ មានផ្ទះខ្លះវាអស់ចំនួនប្រហែលជា ៣ពាន់ ២ពាន់ដុល្លារសហរដ្ឋអាមេរិក» ។
ចំណែកមេឃុំសំរោង ក្នុងស្រុកពញាឮ លោក យិន អ៊ីម បានអះអាងថានៅថ្ងៃទី៨ ឧសភាដដែលនោះ មានខ្យល់ព្យុះនៅក្នុងឃុំរបស់លោកបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់១៦ខ្នង ។
លោក យិន អ៊ីម បានមានប្រសាសន៍ថា ៖ «ឥឡូវនេះកំពុងតែរាយការណ៍ទីកាកបាទក្រហម ដើម្បីសុំឲ្យជួយសម្ភារៈខ្លអ ហើយក្នុងឃុំខ្ញុំហ្នឹងក៏មានសម្ភារៈបន្តិចបន្តួចដើម្បីទៅជួយដល់គ្រួសារដែលរងគ្រោះហ្នឹង» ។
បើតាមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក៏បានឲ្យដឹងដែរថា កាលពីថ្ងៃ៨ ឧសភាដដែល នៅក្នុងខេត្តកណ្តាល ក្នុងស្រុកមុខកំពូល និងស្រុកស្អាង មានមនុស្សពីរនាក់បានស្លាប់ និងគោពីរក្បាលបានងាប់ដោយសារតែរន្ទះបាញ់ ។
រហូតមកដល់ថ្ងៃទី១០ ឧសភានេះ អាជ្ញាធរខេត្តមិនទាន់បានទទួលព័ត៌មានទាំងអស់នេះនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាអភិបាលខេត្តកណ្តាល លោក ឈុន សីរុន មានប្រសាសន៍ថាលោកនឹងធ្វើការប្រមូលព័ត៌មានទាំងអស់នេះ ។
ប្រធាននាយដ្ឋានឧតុនិមយ លោក ឡុង សារ៉ាវុធ មានប្រសាសន៍ថាបញ្ហាព្យុះនិងរន្ទះនៅស្រុកខ្មែរមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ។ ទោះជាមានព្យុះ Nargis នៅប្រទេសភូមាដែលបណ្ដាលឲ្យមនុស្សប្រមាណ១សែននាក់បានបាត់បង់ជីវិតនិងមានព្យុះមួយទៀតនៅខាងកើតប្រទេសហ្វីលីពីនក៏ដោយ ក៏មិនមានឥទ្ធិពលអ្វីដល់ប្រទេសកម្ពុជាដែរ ។
លោក ឡុង សារ៉ាវុធ បានមានប្រសាសន៍ថា ៖ «ក្រសួងធនធានទឹកបានជូនដំណឹងមួយហើយស្ដីពីថា រដូវវស្សាចាប់ផ្ដើមពីថ្ងៃទី១ ខែឧសភាមកហ្នឹង ដោយសារយើងសង្កេតឃើញខ្យល់មូសុងនិរតីហ្នឹងបានបក់មកលើស្រុកខ្មែរយើង ហើយប្រទេសកម្ពុជាហ្នឹងរងគ្របដណ្តប់ទៅដោយជន្លងសម្ពាធទាប ដូច្នេះធ្វើឲ្យមានភ្លៀងផ្គរទូទាំងប្រទេស ។ ព្រោះអាហ្នឹងដូចគ្មានអីគូរឲ្យព្រួយបារម្ភទេ ព្រោះអាហ្នឹងជាភ្លៀងផ្គររន្ទះ អាហ្នឹងកើតនៅស្រុកខ្មែរហ្នឹងហើយ វាធ្វើឲ្យភ្លៀងធ្លាក់មក Direct តែម្ដងមកលើស្រុកខ្មែរយើងហ្នឹង វាអត់មានភ្លៀងជាប្រព័ន្ធអីមកពីឈូងសមុទ្រប៉ាស៊ីហ្វិក មកពីឥណ្ឌាអីទេ គឺអាហ្នឹងគឺពពកដែលវាដុះនៅស្រុកខ្មែរយើងហ្នឹង ហើយវាធ្លាក់ភ្លៀងមកវិញទៅ ក៏វាមិនគ្រោះថ្នាក់អីធំដុំដែរ ។ ខាងខ្ញុំហ្នឹងអាចមានប្រព័ន្ធ Satellite ឧតុនិយមហ្នឹង អាចតាមដានដឹងពីដំណើរព្យុះ ឬក៏មានបាតុភូតអីដែលមកលើស្រុកខ្មែរ យើងអាចដឹងមុនយ៉ាងតិចណាស់ក៏ ៧ថ្ងៃដែរ» ។
សូមជម្រាបថា កាលពីខែមីនាកន្លងទៅនៅស្រុកកំរៀង ខេត្តបាត់ដំបងមានព្យុះភ្លៀងបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់៩៥ខ្នង និងមនុស្សពីរនាក់រងរបួស ហើយកាលពីខែមេសាកន្លងទៅថ្មីៗនេះដែរ មនុស្សម្នាក់បានស្លាប់និងផ្ទះ៩០ខ្នងត្រូវបានដួលរលំដោយសារខ្យល់ព្យុះ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
បំរាមផ្អាកការរៀបការរវាងស្ត្រីខ្មែរនិងជនបរទេសមិនទាន់ក្លាយជាអចិន្ត្រៃយ៍ទេ
ប៉េអឹមខេត្តកំពង់ធំ៣រូបរងការចោទថាគំរាមប្រជាសហគមន៍
មានជនមួយចំនួនឃុបឃិតនឹងគ្រូពេទ្យយកឈាមសប្បុរសជនទៅលក់
ខុមហ្វ្រែលរៀបចំវេទិកាសាធារណៈលើកទី៣នៅកំពង់ចាម
ពលរដ្ឋ៥០០នាក់នៅស្រុកអង្គស្នួលទាមទារឲ្យតបណ្ដាញអគ្គិសនីរដ្ឋ
ក្រុងភ្នំពេញអាចនឹងមានអគ្គិសនីគ្រប់គ្រាន់នៅឆ្នាំ២០០៩
ភរិយារបស់បេក្ខជនប្រធានាធិបតីអាមេរិក ចន ម៉ាកខេន មកកម្ពុជា
គ្រឿងញៀនជាង២០០គីឡូក្រាមត្រូវបានដុតបំផ្លាញ
ទូតអាល្លឺម៉ង់ផ្ដល់ឧបករណ៍ប្រព័ន្ធពន្លឺព្រះអាទិត្យដល់មណ្ឌលកុមារកំព្រានៅកំពង់ធំ
យុវជនម្នាក់ត្រូវឃាត់ខ្លួនពីបទគប់សម្បកដូងទៅលើព្រះឆាយាល័ក្ខណ៍សម្ដេចយាយ