ចិន​កាត់​ទោស​អ៊ុយហ្គរ៍​បញ្ជូន​ពី​កម្ពុជា​ ២នាក់​​ឲ្យ​ជាប់​គុក​មួយ​ជីវិត

បុរស​ជនជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ (Uighur) ពីរ​នាក់ ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​បញ្ជូន​ដោយ​បង្ខំ​ទៅ​ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​២០០៩ ត្រូវ​បាន​តុលាការ​ចិន កាត់​ទោស​អោយ​ដាក់​គុក​អស់​មួយ​ជីវិត។
ដោយ ជុន ច័ន្ទបុត្រ
2012-01-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ៊ុយហ្គរ៍ ៣០៥
៥-កក្កដា-០៩: ទិដ្ឋភាព​ក្រុម​បាតុករ​អ៊ុយហ្គរ៍ នៅ​អ៊ុយរ៉ាំហ្គី (ទី​ប្រជុំ​ជន​មួយ​នៅ​ក្នុង​ខេត្ត​ស៊ិនជាំង ប្រទេស​ចិន)
Sent by a witness

បុរស​អ៊ុយហ្គរ៍ ទាំង​ពីរ​នាក់​នេះ មាន​អាយុ ៣៥ និង ៣២​ឆ្នាំ។ ពួក​គាត់​ឋិត​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ចំនួន ១៨​នាក់ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​បញ្ជូន​ចេញ​ពី​កម្ពុជា ដោយ​បង្ខំ ទៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩។ តុលាការ​ចិន ក៏​បាន​កាត់​ទោស​ជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ ម្នាក់​ផ្សេង​ទៀត ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង ១៨​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៧​ឆ្នាំ។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ព័ត៌មាន​នៃ​ការ​កាត់​ទោស​ជនជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ។ ជន​ភៀស​ខ្លួន​ទាំង​នោះ​បាន​រត់​គេច​ទៅ​លាក់​ខ្លួន​នៅ​កម្ពុជា ដើម្បី​សុំ​សិទ្ធិ​រស់​នៅ​ប្រទេស​ទី​បី បន្ទាប់​ពី​មាន​កុប្បកម្ម​ហិង្សា ជុំវិញ​ជនជាតិ​ភាគ​តិច​នៅ​ខេត្ត​ស៊ិនជាំង (Xinjiang) កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ បាន​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​អាជ្ញាធរ​ចិន ដោយសារ​ពួក​គេ​បាន​ឃើញ​ការ​បង្ក្រាប​ហិង្សា​លើ​បាតុករ​ជាតិ​ភាគ​តិច​ចិន អ៊ុយហ្គឺរ ក្នុង​ពេល​កុប្បកម្ម៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Is not Cambobodian'problem if they came to Cambodia by unlawfull then phush them back.

Jan 28, 2012 10:23 PM

អ្នក​អាន​អនាមិក

I know phnom penh government is feeling bad a bout this . just listen to United states the king of human right from now on .

Jan 28, 2012 12:33 PM

អ្នក​អាន​អនាមិក

I am not happy for the Royal Cambodian Government that support China Government. Uygur is one ethnic citizen in China. they have right to do something that relate to their right for speech or democracy..

Jan 28, 2012 08:33 AM

អ្នក​អាន​អនាមិក

China is the teacher for KR team and supprot Hunsen team, for un-respect human rights it the best skill of they are teams

Jan 27, 2012 11:53 PM