អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៣​រូប​នឹង​ត្រូវ​ឃុំ​ខ្លួន​បន្ត​ទៅ​ទៀត

2008-11-19

អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​បី​រូប​នឹង​ត្រូវ​តុលាការ​ខ្មែរ​ក្រហម​បន្ត​ការឃុំឃាំង​យ៉ាង​តិច​មួយ​ឆ្នាំ​ត​ទៅ​ទៀត​ទម្រាំ​ដល់​ពេល​កាត់​សេចក្តី​ពី​ការចោទ​ប្រកាន់​ក្នុង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

ប្រភព​ព័ត៌មាន AFP រាយការណ៍​ពី​ម្សិលមិញ​ដោយ​ដកស្រង់​ប្រសាសន៍​លោក យូ ប៊ុនឡេង ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខ្មែ​រក្រហម​បាន​ឲ្យ​ដឹង​ថា ការសម្រេច​បន្ត​ឃុំ​ខ្លួន លោក ខៀវ សំផន អាយុ​៧៧​ឆ្នាំ អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ពុធ​នេះ ពីព្រោះ​មាន​ការភ័យខ្លាច លោក ខៀវ សំផន រត់​គេច​ខ្លួន​និង​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ផងដែរ។

លោក សរ សូវាន មេធាវី​របស់ ខៀវ សំផន បាន​ថ្លែង​ថា លោក​នឹង​ប្តឹង​ចំពោះ​ការសម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក។

ប្រភព​ដដែល​បន្ត​ថា ចៅក្រម​តុលាការ​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​១០ វិច្ឆិកា ឆ្នាំ​២០០៨​កន្លង​មក​នេះ ក៏​បាន​សម្រេច​បន្ត​ឃុំឃាំង​ខ្លួន​លោក អៀង សារី អាយុ​៨៣​ឆ្នាំ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ភរិយា គឺ​អ្នកស្រី អៀង ធីរិទ្ធ អាយុ​៧៦​ឆ្នាំ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ផងដែរ ប៉ុន្តែ​លិខិត​សម្រេច​នេះ​ទើប​បាន​ផ្សាយ​ឲ្យ​ដឹង​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​នៃ​តុលាការ​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ។

ចៅក្រម​ស៊ើបអង្កេត Marcel Lemonde និង​លោក យូ ប៊ុនឡេង បាន​ឲ្យ​ដឹង​ថា ទាំង អៀង សារី និង អៀង ធីរិទ្ធ បាន​បដិសេធ​ពុំ​ព្រម​និយាយ​ជាមួយ​ចៅក្រម​ស៊ើប​អង្កេត​ទេ ហើយ​ដែល​នេះ​ជា​សិទ្ធិ​របស់​គេ ក៏ប៉ុន្តែ​ទង្វើ​នេះ​នឹង​នាំ​ឲ្យ​មាន​ការយឺតយ៉ាវ​ចំពោះ​ដំណើរការ​កាត់​សេចក្តី​នៃ​តុលាការ​ខ្មែរ​ក្រហម៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សង្គម​ស៊ីវិល​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ស្វាយរៀង

ចៅក្រម​អន្តរជាតិ​មួយ​រូប​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​រង​ការ​ទាមទារ​ឲ្យ​ដក​ចេញ

ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ទៅ​ធ្វើ​ជា​សាក្សី

អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ​គ្រោង​ជួសជុល​រោង​បាយ​មួយ​ដែល​សង់​ជំនាន់ ប៉ុល ពត

អ្នក​ពិគ្រោះ​យោបល់​ឯករាជ​ចូល​កាន់​តំណែង​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម

ការ​ជំនុំ​ជម្រះ​ក្ដី​លើ​ករណី ឌុច ខិត​ជិត​ដល់​ពេល​បញ្ចប់

ឌុច ស្វាគមន៍​ជន​រងគ្រោះ​ណា​ដែល​ប្រាថ្នា​ចង់​ជួប

នីតិ​វិធី​សួរ​ដេញ​ដោល​អំពី​អត្តចរិត​របស់​ឌុច​ត្រូវ​បាន​បញ្ចប់

គ្រូ​ប្រដៅ​សាសនា​គ្រិស្ត៖ ឌុច ជា​មនុស្ស​ល្អ​និង​ស្មោះ​ត្រង់

ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម