មន្ត្រីខ្មែរ ៖ កម្ពុជាស្លាប់ ៣ ថៃស្លាប់ជាង ៣០នាក់
ការវាយប្រយុទ្ធគ្នារវាងថៃនិងកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី៤ កុម្ភៈ និងនៅព្រឹកថ្ងៃសៅរ៍ ទី៥ កុម្ភៈ បណ្ដាលឲ្យទាហានកម្ពុជាចំនួន ២នាក់ និងទេសចរ ១នាក់ស្លាប់ ហើយមនុស្សចំនួនជិត២០នាក់ទៀតរងរបួស ។ ចំណែកភាគីថៃវិញ មនុស្សចំនួនជាង ៣០នាក់បានស្លាប់ ហើយជាច្រើននាក់ទៀតរងរបួស ។
ទាំងនេះជាតួលេខបានពី លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅល្ងាចថ្ងៃសៅរ៍ ទី៥ កុម្ភៈ ដោយលោកមានប្រសាសន៍បញ្ជាក់ថា ជារបាយការណ៍បឋមដែលលោកទទួលបាន មិនទាន់ជាផ្លូវការនៅឡើយ ៕