ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា មានមនុស្សមួយចំនួនបានភ័យរត់គេចចេញពីភូមិ និងយ៉ាងហោចណាស់មនុស្ស៣នាក់ផ្សេងទៀត បានបាត់ខ្លួនក្រោយក្រុមទាហានកងពលលេខ៣១ បានបង្ក្រាបក្នុងករណីជម្លោះដីមួយកន្លែង នៅឯភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។
ស្ត្រីដែលមានក្រុមគ្រួសារបាត់ខ្លួន ឈ្មោះ ញ៉ឹក ច័ន្ទថុល បានថ្លែងថាក្រុមទាហានបានចាប់ម្តាយនិងប្អួនប្រុស២នាក់ ក្រោយបានវាយតប់លើម្តាយរបស់គាត់ឲ្យមានរបួសនោះមក ។
ស្ត្រីឈ្មោះ ញ៉ឹក ច័ន្ទថុល បានឲ្យដឹងថា ៖ «ដល់ពេលទៅដល់កន្លែងទីស្នាក់ការគេហ្នឹងអត់ទាន់បាននិយាយអីផង មេគេឈ្មោះ ពុទ្ធាហ្នឹង ចេញមុខមកថា "មើល៍មានអាណាចង់តវ៉ាខ្លះចេញមុខមក" ។ គាត់និយាយតែប៉ុណ្ណឹងគាត់ហក់មកវ៉ៃយើងតែម្ដង ហើយនិងស្វ័យកាំភ្លើងយកមកវ៉ៃម៉ាក់ខ្ញុំហ្នឹង វ៉ៃយកៗទាំងមុខទាំងក្រោយ កូនទាហានជាង១០០នាក់ វ៉ៃប្រជាជនជិត៣០នាក់ហ្នឹង ។ ប៉ុន្តែប្រជាជនខ្លះរត់រួច តដៃរត់រួចអ៊ីចឹងទៅ ជាប់តែម៉ាក់ខ្ញុំទេដែលគាត់ជាស្រីហើយចាស់អាយុ៥០ជាង គាត់អត់មានកម្លាំងតដៃជាមួយកូនទាហាន ព្រោះទាហានគេវ៉ៃសុទ្ធតែកាំភ្លើងហើយដំបង ប្អូនប្រុសខ្ញុំសន្លប់ទាំង៣នាក់... ប្អូនប្រុសខ្ញុំបែកក្បាលបែកមុខបែកមាត់ ហើយនិងគ្រេចឆ្អឹងខ្នង ។ វាវ៉ៃហើយចាប់ដាក់ខ្នោះបញ្ជូនឡើងឡានទៅកន្លែងវា» ។
ការបង្ក្រាបដែលគេបានរាយការណ៍ថា កើតឡើងតាំងពីម្សិលមិញគឺបានជាប់ទាក់ទងនឹងដីជម្លោះច្រើនហិកតាដែលប្រជាពលរដ្ឋនៅឯភូមិជ័យសេនា បានខឹងនឹងក្រុមទាហានដែលបានយកបង្គោលមកដាំនៅលើដីរបស់គាត់ ។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងក្រុមទាហានដែលគេចោទថា បានចាប់ខ្លួនមនុស្សទាំង៣នាក់នោះបានទេនៅថ្ងៃអង្គារនេះ ។ ក្រុមគ្រួសារជនរងគ្រោះបានជូនដំណឹងថា គេក៏នៅមិនទាន់បានទទួលដំណឹងថា អ្នកទាំង៣ដែលបាត់ខ្លួនកំពុងស្ថិតនៅទីណានោះដែរ ។
នៅជាមួយគ្នានេះដែរមន្ត្រីសិទ្ធិមនុស្សលីកាដូបានឲ្យដឹងដែរថា គេកំពុងតែស្រាវជ្រាវដើម្បីរកជនដែលបាត់ខ្លួននោះហើយ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ជម្លោះរវាងពលរដ្ឋនិងក្រុមហ៊ុននៅកំពតជុំវិញការចាក់ខ្សាច់លុបផ្ទៃសមុទ្រ
មនុស្ស២នាក់ត្រូវចាប់ខ្លួនក្នុងជម្លោះដីធ្លីនៅខេត្តកោះកុង
មន្ត្រីរដ្ឋបាលព្រៃឈើក្រុងប៉ៃលិនចោទអង្គការមួយថាឈូសឆាយដីព្រៃរបស់រដ្ឋ
ទំនាស់ដីធ្លីរវាងក្រុមហ៊ុនខេឌីស៊ីនិងពលរដ្ឋនៅខែត្រកំពង់ឆ្នាំង
អ្នកភូមិនិងអាជ្ញាធរខេត្តកំពតនឹងចរចាគ្នាពីបញ្ហាចាក់ខ្សាច់លុបផ្ទៃសមុទ្រ
ជនជាតិព្នងនៅមណ្ឌលគិរីចោទថាមន្ត្រីប៉ូលិសម្នាក់កាប់ព្រៃទន្ទ្រានយកដី
អ្នកភូមិជនជាតិភាគតិចជាង ១០០នាក់នាំគ្នាតវ៉ារឿងដីធ្លីនៅរតនគិរី
ពលរដ្ឋជាង៧០០គ្រួសាររង់ចាំដំណោះស្រាយបញ្ហាដីធ្លីពីខុទ្ទកាល័យនាយករដ្ឋមន្រ្តី
ទំនាស់ដីធ្លីរវាងអ្នកភូមិនិងក្រុមហ៊ុនស៊ីអាយវីនៅខែត្រក្រចេះ
បុរសម្នាក់នៅកំពង់ចាមត្រូវអាជ្ញាធរចាប់ឃុំខ្លួនព្រោះតវ៉ាពីបញ្ហាដីធ្លី