នៅថ្ងៃទី៣ វិច្ឆិកា ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកនៅកម្ពុជា លោក សេក បណ្ឌិត អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី បានឈរជើងនៅខាងមុខវេទិកាមុខព្រះបរមរាជវាំង រាយការណ៍ពីទិដ្ឋភាពនានា តាមរយៈការសាកសួររបស់អ្នកស្រី គឹមពៅ។
ទិដ្ឋភាពការប្រណាំងទូកនៅក្នុងព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នាថ្ងៃ១ វិច្ឆិកា ២០០៩។
គឹមពៅ ៖ លោក សេក បណ្ឌិត តើនៅក្នុងពិធីបុណ្យអុំទូកថ្ងៃបញ្ចប់នេះយ៉ាងម៉េចហើយ នៅមុខព្រះបរមរាជវាំង?
សេក បណ្ឌិត ៖ នៅពេលនេះយើងសង្កេតឃើញថា ព្រះពិរុណកំពុងតែបង្អុរមកយ៉ាងខ្លាំង គ្របដណ្ដប់ទៅលើទីលានប្រណាំងទូក។ មានភ្ញៀវកិត្តិយសជាច្រើន មន្រ្តីរាជការគ្រប់ក្រសួង មន្ទីរទាំងអស់ ហើយនិងមន្រ្តីទូតមកចូលរួម។ តាមការបង្ហាញពីគណៈកម្មាធិការបុណ្យជាតិ ឲ្យដឹងថា នឹងមានការយាងរបស់ព្រះមហាក្សត្ររបស់យើង ដើម្បីទតការប្រណាំងទូកក្នុងថ្ងៃបញ្ចប់នេះ ហើយក៏មានការទទួលបដិសណ្ឋារកិច្ចពីប្រធានព្រឹទ្ធសភាផងដែរ នៅក្នុងឱកាសថ្ងៃចុងក្រោយនេះ ដើម្បីទស្សនាការប្រណាំងទូកប្រពៃណីជាតិរបស់យើងនេះ។
គឹមពៅ ៖ តើមកដល់ម៉ោង៥(ល្ងាច ថ្ងៃ៣ វិច្ឆិកា)នេះ ការប្រណាំងទូកចប់ហើយឬនៅ?
សេក បណ្ឌិត ៖ នៅពេលនេះការប្រណាំងទូកមិនទាន់បានបញ្ចប់នៅឡើយទេ។ តាមការបង្ហាញពីគណៈកម្មការប្រណាំងទូកបានឲ្យដឹងថា នៅសល់ប្រហែលជាជិត២០គូទៀតឯណោះ។ បើតាមការបញ្ជាក់ឲ្យដឹងពីគណៈកម្មការប្រណាំងទូកនេះថា នឹងធ្វើយ៉ាងម៉េចឲ្យអស់គូតែម្ដង ដោយធ្វើការយ៉ាងមមាញឹកជាទីបំផុត។
នៅពេលនេះដើម្បីជ្រាបកាន់តែច្បាស់ ហើយចង់ដឹងថា អារម្មណ៍របស់ប្រជាពលរដ្ឋដែលលោកបានអញ្ជើញចូលរួមទស្សនាផ្ទាល់នៅទីលានអុំទូកនេះតែម្ដង តើគាត់មានអារម្មណ៍យ៉ាងណានោះ?
ពលរដ្ឋ ៖ ទោះជាភ្លៀងយ៉ាងណាក៏ដោយ បានជាមកពីស្រុកហើយខ្ញុំចាំមើលលុះត្រាតែមានកម្មវិធីកាត់ព្រ័ត្រ ដង្ហែប្រទីបអីអ៊ីចឹងទៅ។
សេក បណ្ឌិត ៖ ជួបជាមួយបងស្រីម្នាក់ទៀតដែលកំពុងស្ថិតនៅតាមដងទន្លេសាប ហើយកំពុងតាមដានទស្សនាការប្រណាំងទូកនេះ។
ពលរដ្ឋ ៖ ខ្ញុំនៅរាជធានីភ្នំពេញ។ ខ្ញុំមកមើលជារៀងរាល់ឆ្នាំ មកមើលផ្ទាល់។ សប្បាយរីករាយ នាំកូនចៅមកជាច្រើននាក់។ សប្បាយផងភ័យផង ខ្លាចតែទូកមានបញ្ហា ឧបសគ្គអ៊ីចឹងទៅចំពោះកីឡាករអុំទូកយើង៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
ព្រះមហាក្សត្រយាងពន្លត់ភ្លើងជ័យនៃបុណ្យឯករាជ្យជាតិទី៥៦
កម្ពុជាប្រារព្ធខួបទី៥៦នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
បញ្ហាការថែរក្សាអនាម័យក្នុងអំឡុងពេលបុណ្យអុំទូក
សរុបតួលេខនៃអំពើចោរកម្មនិងគ្រោះថ្នាក់ផ្សេងៗក្នុងពេលបុណ្យអុំទូក
អ្នកដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកធ្លាក់ចុះ
ស្ថានភាពសន្តិសុខក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ខ្មែរកម្ពុជាក្រោមប្រារព្ធពិធីបុណ្យអុំទូក
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
ស្តាយណាស់មិនបានទៅចូលរួមមើលតែគិតថាល្អជាងឆ្នាំមុន។
2009-11-05 05:17
បុណ្យអុំទូកឆ្នាំនេះ មានភាពរីករាយណាស់ ចរាចរណ៌មានភាពប្រសើរ ខ្លះដែរ ទោះបីជាប៉ូលីសយកលុយហើយអោយម៉ូតូចូលខ្លះៗ <br> <br>
2009-11-04 03:44
មើលមតិទាំងអស់.