ប៉ូលិសខេត្តមណ្ឌលគិរីបានចាប់ខ្លួនជនជាតិព្នងបីនាក់បញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តកាលពីថ្ងៃទី៨ តុលា ពីបទសង្ស័យថាបានសម្លាប់ជនជាតិខ្មែរម្នាក់ដែលចោទប្រកាន់ថាចេះអំពើធ្មប់អាប។
ស្នងការប៉ូលិសខេត្តគឺលោក ញ៉ែម វណ្ណី បានផ្ដល់សម្ភាសន៍កាលពីថ្ងៃទី៨ តុលា ថា ជនជាតិភាគតិចបីនាក់នៅឃុំរ៉ឺយ៉ ស្រុកកោះញែក ត្រូវបានប៉ូលិសចាប់ខ្លួន និងម្នាក់ទៀតកំពុងស្វែងរកចាប់ខ្លួនពីបទបានធ្វើឃាតទៅលើជនជាតិខ្មែរម្នាក់នៅឃុំស្រែសង្គម ស្រុកកោះញែកដែរ ដោយចោទប្រកាន់ថាមកពីចេះធ្មប់អាប។
លោក ញ៉ែម វណ្ណី បានឲ្យដឹងថា ៖ «ម្សិលមិញហ្នឹងយើងចាប់បាន ២ ស្អែកឡើងយើងដំណើរការសួរ បានឆ្លើយដាក់ម្នាក់ទៀត។ ម្សិលមិញហ្នឹងយើងត្រឡប់ទៅដល់ស្រុកកោះញែក ចាប់បានម្នាក់ទៀត។ តាមចម្លើយរបស់ពីរនាក់ហ្នឹងថានៅមានម្នាក់ទៀត ប៉ុន្តែម្នាក់ហ្នឹងរត់ចូលព្រៃបាត់ហើយ ហើយខ្ញុំកំពុងតែដាក់កម្លាំងតាម»។
ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្រែសង្គមបានឲ្យដឹងពីអត្តសញ្ញាណជនសង្ស័យដែលត្រូវចាប់ខ្លួនបីនាក់នោះ និងពីសកម្មភាពនៃការសម្លាប់នោះថា ដោយសារតែមានសាក្សីជាជនជាតិខ្មែរនៅទីនោះបានបំភ្លឺទើបចាប់បាន។
លោក ញ៉ែម វណ្ណី បានបញ្ជាក់ថា ៖ «ចាប់បានមុខសញ្ញាបីនាក់ហើយ មួយឈ្មោះ ទុន ញ៉ង អាយុ២១, ជុំ ហត់, គិត ស្លេះក្លែប អាយុ៣១ឆ្នាំ។ លើកទី១ចាប់បានពីរនាក់ ទី៦ ខែ១០ ហើយម្នាក់ទៀតចាប់ពីថ្ងៃ ៧ ម្សិលមិញ វាធ្វើឃាតថ្ងៃទី៥ ខែ៩ ហើយវាទុកលើផ្ទះមួយថ្ងៃ ម៉ោង១០យប់បានវាយកទៅកប់ អ៊ីចឹងប្រជាពលរដ្ឋយើងសង្ស័យការផឹកស៊ី ដល់ពេលវាសែងទៅកប់ មានគ្នាចំនួន៥នាក់។ ឥឡូវយើងតាមរកមុខសញ្ញាពីរនាក់ទៀតហើយ។ ខ្មោចនៅចម្ងាយពីផ្ទះប្រហែលជា៣០០ម៉ែត្រ»។
ឱក ឌឿន អាយុ៣៦ឆ្នាំ បានបាត់ខ្លួនកាលពីថ្ងៃទី៤ កញ្ញា នៅពេលដែលខ្លួនបានធ្វើដំណើរទៅកាន់ឃុំរ៉ឺយ៉កិនស្រូវនិងរកទិញមាន់សម្រាប់ធ្វើម្ហូបដើម្បីពឹងពាក់អ្នកជិតខាងឲ្យជួយស្ទូងស្រូវ ក្រោយមកក៏ឮដំណឹងថាមានគេសម្លាប់តែរកសាកសពមិនឃើញ។
ប៉ុន្តែស្នងការប៉ូលិស ញ៉ែម វណ្ណី បានបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់ត្រូវបានគេនាំឲ្យទៅចង្អុលកន្លែងកប់សាកសព ឱក ឌឿន កាលពីព្រឹកថ្ងៃទី៨ តុលា ដើម្បីគាស់ជូនក្រុមគ្រួសារធ្វើបុណ្យបូជានៅទីនោះតែម្ដង។
សូមជម្រាបថា កាលពី៧ឆ្នាំមុនប្អូនប្រុសរបស់ ឱក ឌឿន ក៏ត្រូវបានជនជាតិភាគតិចសម្លាប់នៅឃុំរ៉ឺយ៉នេះដែរដោយចោទពីបទចេះអាបធ្មប់ដូចគ្នា ដែលអធិការស្រុកកោះញែកគឺលោក ម៉ែន សាវន់ បានអះអាងថា ទម្លាប់របស់ជនជាតិតែថាចេះអំពើអាបធ្មប់ហើយតែងតែតាមសម្លាប់ផ្ដាច់ពូជ ដែលបញ្ហានេះមន្រ្តីសិទ្ធិមនុស្សនៃអង្គការវីជីឡែន គឺលោក អែម វាសនា បានអះអាងថា អាបធ្មប់ពុំមានច្បាប់ណាចែងដាក់ជាកម្មវត្ថុសម្រាប់សម្លាប់ឡើយ។
ស្នងការប៉ូលិសខេត្ត លោក ញ៉ែម វណ្ណី បានអះអាងថា ជនសង្ស័យដែលសម្លាប់លោក ឱក ឌឿន នេះ ប្រហែលជាពាក់ព័ន្ធទៅនឹងការសម្លាប់របស់ប្អូនលោក ឱក ឌឿន កាលពី៧ឆ្នាំមុនដែរ ដូច្នេះក្រោយពីការចង្អុលបង្ហាញកន្លែងគាស់សាកសពហើយ ត្រូវបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីបំពេញសំណុំបែបបទទៅតុលាការដើម្បីធ្វើការចោទប្រកាន់៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ប៉ូលិសកំពុងតាមចាប់ខ្លួនក្មេង១០នាក់ដែលបានចាប់រំលោភនារី២នាក់
មន្ត្រីអាដហុកនៅស្ទឹងត្រែងសុំឲ្យស៊ើបអង្កេតឡើងវិញជុំវិញមរណភាពអ្នកភូមិម្នាក់
អំពើហិង្សាមួយផ្ទុះឡើងនៅឯទីរួមខេត្តរតនគិរី
ប៉ូលិសច្រកប៉ោយប៉ែតរងការចោទថា ប្រើហិង្សាលើកុមារ
បុរសខ្មែររស់នៅអាមេរិកត្រូវនាំខ្លួនទៅតុលាការពីបទចាក់សាំងដុតគូដណ្ដឹង
សកម្មជនបក្សសមរង្ស៊ីនៅខេត្តស្ទឹងត្រែងត្រូវគេបាញ់សម្លាប់
ក្រុមការពារសិទ្ធិសត្វរិះគន់ចំពោះការជួញដូរសត្វស្វានៅកម្ពុជា
ស្ត្រីម្នាក់និងកុមារីម្នាក់រងរបួសធ្ងន់ដោយសារជនល្មើសចាក់សាំងដុតទាំងរស់
ជនល្មើសស្លៀកពាក់ទាហានធ្វើសកម្មភាពប្លន់នៅខេត្តបន្ទាយមានជ័យ
ចោរមួយក្រុមធ្វើសកម្មភាពប្លន់អ្នកស្រុកនៅបន្ទាយមានជ័យ