ប្រជាពលរដ្ឋ៤៣គ្រួសារនៅក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងតែប្រឈមមុខនឹងការបណ្តេញចេញពីដីធ្លីនិងផ្ទះសម្បែងនៅថ្ងៃ២៧ តុលាខាងមុខនេះ ដើម្បីរឹបយកដីធ្លីពីសំណាក់ក្រុមហ៊ុនឯកជនចំនួនពីរ។
ប្រជាសហគមន៍ស្រែអំបិលក្នុងខែត្រកោះកុង ធ្វើដំណើរទៅតវ៉ាពីបញ្ហាដីធ្លី នៅមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០០៧។
ប្រជាពលរដ្ឋម្នាក់នៅក្នុងចំណោមឈ្មោះ២៥នាក់ នៅក្នុងសាលក្រមនៃតុលាការកំពូល ត្រូវអនុវត្តសាលក្រមនោះនៅថៃ្ងទី២៧ ខែតុលា ខាងមុខនេះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងអាទិត្យ ទី១៨ ខែតុលាថា ៖ «ឥឡូវពួកខ្ញុំនេះកំពុងតែប្រឈមមុខនឹងការបណ្ដេញចេញពីដីធ្លី ពីផ្ទះសម្បែង ពីស្រែចម្ការ ដែលយើងកំពុងតែរស់នៅសព្វថ្ងៃ»។
ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ រឹម ផល្លា ដែលមានឈ្មោះនៅក្នុងសាលក្រមតម្រូវឲ្យចាកចេញេពីដីធ្លី និងផ្ទះសម្បែងផងដែរនោះបានថែ្លងថា ៖ «ព្រោះអីវាមានបញ្ហាចំពោះប្រជាជនខ្ញុំ ដែលរស់នៅលើទឹកដីភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល។ នេះជាលិខិតមួយឲ្យប្រជាជនខ្ញុំអ្នករងគ្រោះនេះវិលក្បុងអស់ហើយ មានបញ្ហាប្រឈមមុខនឹងការអត់ឃ្លានអីគ្រប់បែបយ៉ាងហើយ បែរជាមានបញ្ហាបណ្ដេញចេញដោយបាត់បង់ដីធ្លីទៀត»។
មិនអាចទាក់ទងលោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ បានទេនៅថ្ងៃអាទិត្យ ទី១៨ ខែតុលា នៅក្នុងចំណោមក្រុមហ៊ុនចំនួន២នោះ ប៉ុន្តែភរិយារបស់លោក ហេង ហ៊ុយ បានមានប្រសាសន៍ថា ស្វាមីរបស់លោកស្រីកំពុងតែស្ថិតនៅក្នុងប្រទេសថៃ ហើយរឿងដីធ្លីគឺជាការសម្រេចរបស់តុលាការ ៖ «ហ្នឹងទៅសួរតុលាការ»។
ទាក់ទងបញ្ហាខាងលើនេះ លោក តៅ វ៉ាន់ ជាមេឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោកមានគម្រោងការសុំស្នើឲ្យមានការបង្អង់ការអនុវត្តសាលក្រមនាពេលខាងមុខនេះ។
លោក តៅ វ៉ាន់ មានប្រសាសន៍ដូច្នេះ ៖ «ព្រោះ ហេង ហ៊ុយ គាត់និយាយជាមួយខ្ញុំថា គេឯកភាពខាងលើបាត់ទៅហើយ ថ្ងៃទី២៧។ ចាំខ្ញុំទៅនិយាយជាមួយគាត់ទៀតមើល៍ គាត់អាចពន្យារបានដែរឬអត់?»។
លោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល អាដហុក បានមានប្រសាសន៍ថា ៖ «យើងបានឃើញព័ត៌មានហ្នឹងបញ្ជូនគ្រប់អង្គការទៅហើយ តាំងពីម្សិលមិញម្ល៉េះ ដូច្នេះយើងចូលរួមដើម្បីគាំទ្រជាមួយនឹងប្រជាពលរដ្ឋ ស្នើសុំឲ្យធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លី កុំឲ្យប្រជាពលរដ្ឋអស់នូវអ្វីដែលជាការសង្ឃឹមរបស់ពួកគាត់»។
សូមជម្រាបថា ប្រជាពលរដ្ឋសរុបចំនួន៤៣គ្រួសារ និងដីធ្លីកសិកម្មចំនួនជាង២០០ហិកតារ នឹងរងការរឹបអូសយកដោយក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន ហេង ហ៊ុយ និងក្រុមហ៊ុនសុខហុង ដែលមានបញ្ហាទំនាស់ដីធ្លីជាមួយក្រុមគ្រួសារខាងលើនេះ ចាប់តាំងពីឆ្នាំ២០០៦ មក នៅគ្រាដែលប្រជាពលរដ្ឋទាំងនោះបានអះអាងថា ពួកគាត់ម្នាក់ៗមានឯកសារសម្គាល់កម្មសិទ្ធិត្រឹមត្រូវនៅលើដីធ្លីនោះ តាំងពីឆ្នាំ១៩៧៩មករហូតដល់សព្វថៃ្ងនេះ។
សាលក្រមនិងសេចក្តីជូនដំណឹងអំពីការបណ្តេញប្រជាពលរដ្ឋ៤៣គ្រួសារខាងលើ គឺជាលើកទី៥ ហើយនៅក្នុងឆ្នាំ២០០៩នេះ ដែលសាលក្រមជាស្ថាពរចុងក្រោយនេះពីតុលាការកំពូល តាមរយៈតុលាការសាលាដំបូងខេត្តកោះកុង៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
for my self i dontknow how to say , it hard to understand, in caombodia i dont no what wrong and what right but i just feel sad to hear that
2009-10-20 18:46
What is the development, please explain to all Cambodia people,, Development is Eviction?
2009-10-20 02:54
Who is wrong in this eviction? People? Private company? Authority ? The court? or power person?. People always have no choice. If they dont agree with verdict, they will be accused for not follow the the judge decision and if there is no any protesting, there will be no any suitable compensation. How pity khmer people.
2009-10-20 02:34
តាមដឹង ដីកាតុលាការកំពូលមិនច្បាស់លាស់អំពីព្រំដី ដែលធ្វើអោយក្រុមហ៊ុនហេង ហ៊ុយ កេងចំណេញដោយដើរចង្អុលដី ដីនោះថាជារបស់ខ្លួន
2009-10-20 00:18
From my point of view is to let those families stay where they are. Don't chase them out from their home town.
2009-10-19 19:59
មើលមតិទាំងអស់.