ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចាប់​ផ្ដើម​តវ៉ា​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ

ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ៤​នាក់ ក្នុង​ចំណោម​អ្នក​ភូមិ ១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស បាន​ចាប់​ផ្ដើម​ធ្វើការ​តវ៉ា​ដោយ​អត់​អាហារ នៅ​ក្នុង​ពន្ធនាគារ​ហើយ ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មិថុនា នេះ។
ដោយ សុ ជីវី
2012-06-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​ភូមិ​បឹង​កក់​អះអាង​ថា អ្នក​ទាំង ៤​នាក់ ដែល​បាន​ចាប់​ផ្ដើម​ការ​តវ៉ា​ដោយ​អត់​អាហារ​នោះ គឺ​មាន​អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី ឆេង លាភ និង​អ្នកស្រី សុង ស្រីលាភ។

ស្ត្រី​ជា​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់ ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ពី​ថ្ងៃ​ទី​២២ ឧសភា នឹង​ត្រូវ​តុលាការ​កាត់​អោយ​មាន​ទោស ២​ឆ្នាំ​កន្លះ​ម្នាក់ ពី​បទ​ថា បាន​រំលោភ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។ ចំណែក​តំណាង​ពីរ​នាក់​ទៀត​ក៏​ត្រូវ​ចាប់​ខ្លួន នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​ពេល​រៀបចំ​ឯកសារ​ធ្វើ​សក្ខីកម្ម​អោយ​អ្នក​តំណាង​ទាំង ១៣​នាក់​នោះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។

នៅ​ថ្ងៃ​ទី​១០ មិថុនា នេះ​ដែរ អ្នក​ភូមិ​បឹង​កក់ អ្នក​ភូមិ​បុរី​កីឡា និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ រួម​នឹង​ក្មេងៗ សរុប​ចំនួន​ជាង ១០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​កែប្រែ​ម២ ដើម្បី​តវ៉ា​អោយ​មាន​ការ​ដោះ​លែង​អ្នក​តំណាង​ទាំង ១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ និង​លើក​ទឹក​ចិត្ត​ពួក​គេ​អោយ​មាន​ចិត្ត​ក្លា​ហាន រឹងប៉ឹង និង​ត្រូវ​បញ្ឈប់​គម្រោង​ការ​ធ្វើ​អត្តឃាត​ក្នុង​ពន្ធនាគារ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​អ្នកស្រី សុ ជីវី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

That is very brave for the victims of the landgrabbing determine to risk their lives in prison to let their struggle and injustice inflicted on them be heard. I am sure hun sen government does not care if they die from starving themselves to death to prove their cause. I hope that the Khmer king take action on this if he is a true king to Khmer people. He cannot just close his eyes and pretend that nothing is happening. I am sure he knew the plight of poor Khmers under hun sen's regime but he did not dare to challenge hun sen and his dictatorship rule of laws. That is very sad and low for the king just to stay quiet on the issue.

Jun 11, 2012 05:19 PM

អ្នក​អាន​អនាមិក

To King Sihamoni, please open your eye a bit bigger to see those poor peaple. you are the only last hope for them. Be a brave king!!, you have the right to say some thing or not at all? the justice in cambodie have to be blind otherwise, they will have the same destiny as Juge Sok Sethamony.

Jun 11, 2012 01:05 PM

អ្នក​អាន​អនាមិក

វាជារឿងហួសចិត្តដែលការតវារបស់ពួកគាត់ត្រូវទទួលទោសបែបនេះ តើតុលាកាហ៊ានស្បថទេថាការកាត់ត្តីនេះធ្វើឡើងដោយមិនរងសំពាធ និង មិនលំអៀងបើពុំនោះទេនឹងត្រូវរន្ទះបាញ់?

Jun 11, 2012 04:34 AM

Peuv

I urged all those mothers jailed by Hun Sen keep up your spirits. Do not lose your soul. Stay strong. People will not ignore you. Under too much pressure from outside, sooner or later, Hun Sen will set you free when he is too much ashamed of himself jailing you innocent mothers. To Hun Sen, if you starve yourselves, he will laugh at you. Your inspiring bravery in fight for social justice has no meaning to Hun Sen. Please remember the devil will never bow to the prayer.

Jun 11, 2012 03:08 AM

អ្នក​អាន​អនាមិក

ការសំរេចធ្វើកូទកម្មបែបនេះជាជំរើសចុងក្រោយរបស់ពួកគាត់ហើយ តុលាការគួរតែពិចារណាឡើងវិញ បើប្រៀបធៀបជាមួយករណី ឈូក បណ្ឌឹត នៅស្វាយរៀងឃើញថាខុសគ្នាឆ្ងាយណាស់ អ្នកទាំងនេះមិនបានបាញ់ប្រហារអ្នកណាដូច ឈូក បណ្ឌឹតទេ ។

Jun 11, 2012 02:51 AM

មើល​មតិ​ទាំង​អស់.