លោក អ៊ឹម សុធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងឲ្យដឹងក្នុងពេលចុះទៅខេត្តពោធិ៍សាត់ថា ចំនួននេះគឺសរុបគ្រូគ្រប់កម្រិតទាំងអស់ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់មធ្យមសិក្សា។
លោក អ៊ឹម សុធី បានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋយើង៤នាក់មានម្នាក់នៅក្នុងសាលា អ៊ីចឹងតម្រូវការខាងបុគ្គលិកសិក្សាក៏ច្រើនដែរ ហើយបច្ចុប្បន្ននេះយើងត្រូវដោះស្រាយថា ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យមានគ្រូ? អ៊ីចឹងបញ្ហាយើងមិនមែនទើបតែឆ្នាំហ្នឹងទេ បីបួនឆ្នាំមកហើយដែលយើងមួយឆ្នាំយើងរើស៥ពាន់ ហើយរើស៥ពាន់ យើងបណ្ដុះនៅតាមបណ្ដាខេត្តក្រុងទាំងអស់ គឺ២៦មជ្ឈមណ្ឌលបណ្ដុះបណ្ដាល»។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា បើទោះបីជាមានការជ្រើសរើសបុគ្គលិកសិក្សាចំនួន៥ពាន់នាក់ក្នុងមួយឆ្នាំក៏ដោយ ប៉ុន្តែនៅតែមិនទាន់គ្រប់តាមតម្រូវការរបស់ប្រជាពលរដ្ឋសម្រាប់អប់រំនៅតាមមូលដ្ឋាននៅឡើយ។
លោក អ៊ឹម សុធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងទៀតដែរថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលបានជំរុញឲ្យមានការអប់រំឲ្យបានទូលំទូលាយនៅតាមជនបទដាច់ស្រយសល ជាពិសេសរដ្ឋបានលើកទឹកចិត្តដល់កុមារនិងអាណាព្យាបាល ដោយផ្តល់អាហារូបករណ៍១០០%សម្រាប់សិក្សាថ្នាក់មូលដ្ឋានរយៈពេល៩ឆ្នាំដោយមិនបង់ប្រាក់៕
