លោក សៅ ឈឿត នាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះអាហ្វេស៊ីប (AFESIP) បានមានប្រសាសន៍កាលពីរំលងអធ្រាត្រនេះថា អាជ្ញាធរប៉ូលិស ព្រះរាជអាជ្ញាអមតុលាការ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ពីខាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា វេលាម៉ោង ១១ថ្ងៃត្រង់ កន្លងមកនេះ បានចុះធ្វើយុទ្ធនាការវាយឆ្មក់នៅកន្លែងបនពេស្យាមួយ ដែលស្ត្រីជាម្ចាស់បនមានជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធាម្នាក់។
ក្នុងយុទ្ធនាការចុះបង្ក្រាបវាយឆ្មក់នោះ ពុំមានការប្រឈមមុខគ្នាដោយអាវុធនោះឡើយ។ ក៏ប៉ុន្តែក៏មានវត្តមានតំណាងអង្គការអាហ្វេស៊ីប លោក សៅ ឈឿត និងលោក នីកូឡាស់ គ្រីស្តុហ្វ (Nicholas Kristof) អ្នកសរសេរអត្ថបទវិភាគនយោបាយសម្រាប់កាសែត The New York Time ក៏បានទៅចូលរួមផងដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដារបន្ថែមដោយអ្នកស្រី ម៉ៅ សុធានី៖
