ការជួបជជែកគ្នានោះបានធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Meg Munn ដែលបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោក ហោ ណាំហុង នៅក្នុងរាជធានីភ្នំពេញ ។
មន្ត្រីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា មន្ត្រីអង់គ្លេសបានមានប្រសាសន៍គាំទ្រកម្ពុជា ដើម្បីជាសមាជិកមិនអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាអសន្តិសុខអង្គការសហប្រជាជាតិ ។ ចំណែកកម្ពុជាគាំទ្រប្រទេសអង់គ្លេសឲ្យបើកស្ថានអគ្គកុងស៊ុលកិត្តិយសនៅក្នុងខេត្តសៀមរាប ៕
