ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីបានសម្រេចថា កាលបរិច្ឆេទនៃការដកទ័ពនោះគឺអាស្រ័យខាងភាគីថៃ ។
ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានកិច្ចប្រជុំរវាងមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដើម្បីស្វែងរកវិធីបន្ធូរបន្ថយភាពតានតឹងខាងផ្នែកយោធានោះ ។
នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញនោះរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានសម្រេចយល់ព្រមដកទ័ពរៀងៗខ្លួន ។
ទោះជាយ៉ាងណាបើតាមអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីប្រចាំការនៅឯប្រាសាទព្រះវិហារបានឲ្យដឹងថា រហូតមកទល់នឹងល្ងាចថ្ងៃអង្គារនេះគ្មានភាគីណាបានដកទ័ពនៅឡើយទេ ៕
