ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រចំនួន៣ថ្ងៃនៅប្រទេសវៀតណាម ត្រូវមន្ត្រីក្រុងហាណូយបានពណ៌នាថា ជាកិច្ចពង្រឹងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជានិងវៀតណាម និងដើម្បីផ្តល់ផលប្រយោជន៍ចំពោះប្រទេសទាំងពីរផងដែរ ។ ព្រះមហាក្សត្រខ្មែរនឹងយាងថ្វាយកម្រងផ្កានៅផ្នូរអតីតមេដឹកនាំកុម្មុយនីស្ត លោក ហូ ជីមិញ នោះផងដែរ ។
នៅក្នុងព្រះរាជដំណើរទស្សនកិច្ចនោះទៀតតំណាងរាស្ត្រ គណបក្សសមរង្ស៊ីបានសរសេរលិខិតមួយថ្វាយព្រះមហាក្សត្រ ដោយសូមឲ្យព្រះអង្គមានបន្ទូលធ្វើអន្តរាគមន៍រកការដោះលែងអតីតព្រះសង្ឃ ទឹម សាខន និងព្រះសង្ឃខ្មែរក្រោម៥អង្គផ្សេងទៀតពីពន្ធនាគារវៀតណាមនោះផងដែរ ៕
