ព្រះ​មហាក្សត្រ​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម

ព្រះ​មហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​មាន​មន្ត្រី​ខ្មែរ​ជា​ច្រើន​បាន​អម​ព្រះរាជដំណើរ​ហែហម​ទៅ​ជាមួយ​ផងដែរ ។

ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​មហាក្សត្រ​ចំនួន​៣​ថ្ងៃ​នៅ​ប្រទេស​វៀតណាម ត្រូវ​មន្ត្រី​ក្រុង​ហាណូយ​បាន​ពណ៌នា​ថា ជា​កិច្ច​ពង្រឹង​ការយោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា​និង​វៀតណាម និង​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ចំពោះ​ប្រទេស​ទាំង​ពីរ​ផងដែរ ។ ព្រះ​មហាក្សត្រ​ខ្មែរ​នឹង​យាង​ថ្វាយ​កម្រង​ផ្កា​នៅ​ផ្នូរ​អតីត​មេ​ដឹកនាំ​កុម្មុយនីស្ត លោក ហូ ជីមិញ នោះ​ផងដែរ ។

នៅក្នុង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នោះ​ទៀត​តំណាងរាស្ត្រ គណបក្ស​សមរង្ស៊ី​បាន​សរសេរ​លិខិត​មួយ​ថ្វាយ​ព្រះ​មហាក្សត្រ ដោយ​សូម​ឲ្យ​ព្រះអង្គ​មាន​បន្ទូល​ធ្វើ​អន្តរាគមន៍​រក​ការដោះលែង​អតីត​ព្រះសង្ឃ ទឹម សាខន និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​៥​អង្គ​ផ្សេង​ទៀត​ពី​ពន្ធនាគារ​វៀតណាម​នោះ​ផងដែរ ៕