កម្ពុជា​-​ថៃ​ឯកភាព​គ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី

2008-08-20

មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ថៃ​និង​ព្រះ​មហាក្សត្រ​ថៃ ជាមួយ​គ្នា​នឹង​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​គ្នា​នឹង​បន្ត​ការដោះស្រាយ​បញ្ហា​ព្រំដែន​និង​ប្រាសាទ​ព្រះវិហារ ព្រមទាំង​ប្រាសាទ​តាមាន់​ដោយ​សន្តិវិធី គឺ​មិន​ប្រើ​កង​កម្លាំង​ប្រយុទ្ធ​គ្នា​នោះ​ទេ ។

RFA Photo/Pong Khemerak

កិច្ច​ចរចា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។

លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​វិលត្រទ្បប់​មក​ពី​ការចរចា​រយៈពេល​ពីរ​ថៃ្ង​ក្នុង​ប្រទេស​ថៃ និង​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ថៃ​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថៃ្ង​ពុធ​នេះ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដូច្នេះ​ថា ៖ «ព្រះ​មហាក្សត្រ​ថៃ ខ្ញុំ​បាន​ធ្វើ​របាយការណ៍​ថ្វាយ​លោក អំពី​ជោគជ័យ​នៃ​ការពិភាក្សា​គ្នា​បន្ត​បន្ទាប់ តាំងពី​សៀមរាប​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ បាន​ទូល​ថ្វាយ​លោក ។ លោក​ក៏​មាន​បន្ទូល​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា យើង​គួរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិភាព ចៀសវាង​សង្គ្រាម ក្នុង​ស្មារតី​ប្រទេស​ជិតខាង ។ ឯកឧត្ដម តេជ ប៊ុនណាក រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​ក៏​ឯកភាព​ជាមួយ​ខ្ញុំ​ថា យុគ​សម័យ​នេះ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​វិធី​យោធា​វា​ហួស​សម័យ​ហើយ»

ក្រៅពី​នេះ​ប្រទេស​កម្ពុជា​និង​ថៃ​បាន​ឯកភាព​គ្នា​បើក​ការចរចា​ទេ្វ​ភាគី​ជា​លើក​ទី​៤ រវាង​ក្រុម​ការងារ​នៃ​ប្រទេស​ទាំង​ពីរ នឹង​ធ្វើ​ឡើង​នៅ​ថៃ្ង​ទី​២៩ ខែ​សីហា​សប្តាហ៍​ខាង​មុខ​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ផ្តោត​ទៅ​លើ​ការរៀបចំ​កង​កម្លាំង​ទ័ព​ទាំង​សងខាង​ទ្បើង​វិញ ឈាន​ទៅ​រក​ការដក​កងទ័ព​លើក​ទី​២ ពី​ប្រាសាទ​ព្រះវិហារ ជា​ពិសេស​នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ នា​ពេល​ខាង​មុខ ។

លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា​នៃ​ប្រទេស​កម្ពុជា បាន​អះអាង​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​និង​ថៃ​បាន​ឯកភាព​គ្នា​ដោះ​មីន​រួម​គ្នា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​តំបន់​ដែល​កំពុងតែ​មាន​ជម្លោះ​នឹង​គ្នា​នោះ ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ពេល​ណា​មាន​ការរៀបចំ​ដក​ទាំងស្រុង​នៃ​កងទ័ព​ភាគី​កម្ពុជា​និង​ថៃ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ កម្ពុជា​មាន​គម្រោងការ​បើក​ច្រក​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ ហើយ​កម្ពុជា​នឹង​ដក​ពាក្យបណ្តឹង​របស់​ខ្លួន​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​សុំ​ព្យួរ​នោះ ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ធ្វើ​បាតុកម្ម​អហិង្សា​មិន​បាន​សម្រេច កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សម្ដែង​ការប្រឆាំង​នឹង​ការឈ្លានពាន​របស់​កងទ័ព​ថៃ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ចំពោះ​លទ្ធផល​នៃ​ការចរចា​នេះ​ថា ៖ «យើង​ឈ្នះ យើង​មាន​ប្រៀប​លើ​សៀម បើ​យើង​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ជួយ​ធ្វើ​អន្តរាគមន៍​ទាក់ទិន​ទៅ​នឹង​ចោរ​សៀម​ឈ្លានពាន​កម្ពុជា»

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថៃ្ង​ពុធ​នេះ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ថា កម្ពុជា​មាន​ឯកសារ​កម្មសិទ្ធិ​និង​ឯកសារ​ផែនទី​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ថា ប្រាសាទ​តាមាន់​តូច​និង​ប្រាសាទ​តាមាន់​ធំ​ដែល​ជា​បញ្ហា​នៅ​សេលសល់​នោះ គឺ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ៖ «កម្មសិទ្ធិ​របស់​យើង​ដូច​ជា តាមាន់​ធំ តាមាន់​តូច យើង​មាន​កម្មសិទ្ធិ»

សូម​រំឭក​ថា​កម្ពុជា​និង​ថៃ​បាន​យល់ព្រម​គ្នា​ដក​កងទ័ព​ទាំង​សងខាង​ភាគ​ច្រើន​រួច​ទៅ​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ការចរចា​ទេ្វ​ភាគី​លើក​ទី​៤​នៅ​ខេត្ត​សៀមរាប នៅ​ថៃ្ង​ទី​២៩ ខែ​សីហា​សប្តាហ៍​ខាង​មុខ​នេះ គឺ​ឈាន​ទៅ​រក​ការដក​កងទ័ព​ទាំងស្រុង​នៃ​ភាគី​កម្ពុជា​និង​ថៃ ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ថៃ​ដោះ​លែង​អ្នក​ភូមិ​ខ្មែរ​៣​នាក់​ជាប់​ចោទ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់

កម្ពុជា​បដិសេធ​ព័ត៌មាន​ថា​បុត្រី​ហ៊ុនសែន​មាន​គម្រោង​គ្រប់គ្រង​ក្រុមហ៊ុន​CATS

ពាណិជ្ជករ​ថៃ​ធំៗ​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ

ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​មាន​ការ​កើន​ឡើង

កម្ពុជា​បក​ស្រាយ​រឿង​ចាប់​ខ្លួន​និង​ហាម​​ថៃ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស

មន្ត្រី​ការ​បរទេស​ថៃ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

កម្ពុជា​ហាម​បុគ្គលិក​ថៃ​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ

កម្ពុជា​មិន​ទាន់​ទទួល​លិខិត​ផ្លូវការ​ស្នើ​សុំ​ដោះ​លែង​ចារកម្ម​ថៃ​នៅ​ឡើយ

មន្រ្តី​រដ្ឋាភិបាល​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​និង​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

ទស្សនៈ​នានា​ជុំវិញ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី