លិខិតរបស់នាយករដ្ឋមន្ត្រីខ្មែរគឺជាលិខិតឆ្លើយតបមួយចំពោះលិខិតរបស់នាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េទ ដែលបានធ្វើកាលពីថ្ងៃទី១៥ សីហាកន្លងមកនេះ ។
លោកនាយករដ្ឋមន្ត្រីខ្មែរបានថ្លែងក្នុងលិខិតឆ្លើយតបថា លោកសង្ឃឹមថាកម្ពុជានិងថៃនឹងអាចដោះស្រាយបញ្ហាជម្លោះនេះដោយលក្ខណៈសន្តិវិធីនិងមិត្តភាព ។
លោកនាយករដ្ឋមន្ត្រីខ្មែរសង្ឃឹមថា ជំនួបរវាងមន្ត្រីខ្មែរនិងមន្ត្រីថៃនៅថ្ងៃទី២៩ សីហាខាងមុខនេះ នឹងបានទទួលលទ្ធផលនៃការដកកងទ័ពសេសសល់របស់ប្រទេសទាំងពីរចេញពីតំបន់នៃប្រាសាទព្រះវិហារ និងការបញ្ឈប់បង្កើនកម្លាំងទ័ពនៅតាមតំបន់នានានៃព្រំប្រទល់កម្ពុជាថៃនោះទៀត ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល នៅបានសរសេរផ្តោតក្តីសង្ឃឹមថា ជំនួបរវាងគណៈកម្មាការព្រំដែនរួមកម្ពុជាថៃ នៅដើមខែតុលា ឆ្នាំ២០០៨ ខាងមុខនេះ ព្រមទាំងជំនួបរបស់រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរថៃនៅវេលាលើកក្រោយនោះ នឹងបានផ្តល់ការដោះស្រាយដោយសន្តិភាពចំពោះបញ្ហាព្រំប្រទល់ដែលមិនត្រឹមតែនៅតំបន់ប្រាសាទព្រះវិហារតែមួយប៉ុណ្ណោះទេ គឺថែមទាំងនៅតំបន់ទាំងមូលតាមបណ្តោយព្រំប្រទល់រវាងប្រទេសទាំងពីរនោះផងដែរ ៕
