ប្រធានអង្គការអភិវឌ្ឍន៍មួយនៅក្នុងប្រទេសកម្ពុជាត្រូវទូរទស្សន៍ស៊ីអិនអិន (CNN) អាមេរិក បានជ្រើសក្នុងចំណោមមនុស្ស១០នាក់ចុងក្រោយជាក្រុមវរជនដែលមានស្នាដៃឆ្នើមសម្រាប់ឆ្នាំ២០០៨។
លោកស្រី នួន ភិមាន កើតឆ្នាំ១៩៧១ ជាអ្នកស្រុកដែលមានដើមកំណើតនៅក្នុងទីរួមខេត្តកំពង់ចាម ត្រូវទូរទស្សន៍ពិភពលោកនេះបានជ្រើសក្នុងចំណោមបេក្ខជនជាង៣៧០០នាក់ពីក្រុមអ្នកពិនិត្យសម្រិតសម្រាំង៧៥ប្រទេស។
លោកស្រី នួន ភិមាន ដែលបច្ចុប្បន្នជានាយិកានៃអង្គការលើកស្ទួយប្រជាពលរដ្ឋ (People's Improvement Organization) បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីក្នុងដំណើរទស្សនកិច្ចនៅប្រទេសកាណាដាដោយក្តីរំភើប ៖ «ខ្ញុំពីដំបូងដូចថា ដែលយើងបានជាប់ Nominate មិនទាន់បានជាប់ក្នុងជម្រើសទាំង១០ហ្នឹង ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែន ហើយមិននឹកស្មានសោះថា យើងនេះជាអង្គការ Local នៅស្រុកខ្មែរ ហើយក៏មិនមាន Fund ធំដុំដូចអង្គការមួយចំនួនផ្សេងទៀត ហើយខ្ញុំមិននឹកស្មានដល់សោះ ហើយពេលដែលបានជាប់ Nominate រហូតមកដល់... កាលពីថ្ងៃព្រហស្បតិ៍នេះខាង CNN ប្រកាសថាខ្ញុំជាប់ក្នុង Top 10 គឺថាមិនគួរឲ្យជឿ។ គេប្រាប់មុនពីរបីថ្ងៃគេប្រកាស ក៏ប៉ុន្តែខ្ញុំមិនអាចប្រាប់ផ្សព្វផ្សាយបានទេ ព្រោះគេឲ្យការណ៍ជាសម្ងាត់ដើម្បីឲ្យយើងដឹង ហើយដូចថាមានអារម្មណ៍ថាគេងក៏មិនលក់...។ នេះជាឱកាសមួយនឹងបានជួយក្មេងច្រើនតទៅទៀត ព្រោះក្ដីសង្ឃឹមរបស់ខ្ញុំចង់ពង្រីក ឆ្នាំក្រោយនេះគម្រោងរបស់ខ្ញុំគ្រោងរួចហើយ តាំងពីមុន CNN Nominateម៉្លេះ គឺខ្ញុំគ្រោងសង់មណ្ឌលក្មេងកំព្រាតែម្ដង»។
សូមជម្រាបថា អង្គការលើកស្ទួយប្រជាពលរដ្ឋត្រូវបានបង្កើតឡើងតាំងពីខែមេសា ឆ្នាំ២០០២ ក្នុងបំណងជួយកុមារនិងស្ត្រីដែលក្រីក្រលំបាកគ្មានពំនឹង។ បច្ចុប្បន្នអង្គការនេះមានមជ្ឈមណ្ឌលបីកន្លែងនៅភ្នំពេញដែលជាកន្លែងស្នាក់នៅនិងដុសខាត់មុខជំនាញដល់កុមារៗនិងស្ត្រីទុរគត។
ទូរទស្សន៍ស៊ីអិនអិនបានផ្សាយថា វីរជនទាំង១០ដែលបានសម្រាំងមកទាំងនេះនឹងត្រូវបានទទួលរង្វាន់ម្នាក់ៗចំនួន២៥០០០ដុល្លារអាមេរិក និងត្រូវបានគេអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីមួយនៃកម្មវិធីវីរជនស៊ីអិនអិន ហើយកម្មវិធីនោះនឹងត្រូវគេផ្សាយផ្ទាល់នៅថ្ងៃទី២៧ វិច្ឆិកា ពីសាលមហោស្រព Kodak នៅហូលីវូត៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អង្គការសេដាក់គ្រោងនាំអង្ករសរីរាង្គទៅទីផ្សារអឺរ៉ុបនិងអាមេរិក
អាជ្ញាធរស្វែងរកការបិទមន្ទីរព្យាបាលជំងឺមួយនៅរតនគិរី
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីតាំងផលិតប្រេងម្រះព្រៅភ្នំ២កន្លែងនៅពោធិ៍សាត់ត្រូវបានកម្ទេច
គណៈកម្មការខ្មែរម្ចាស់ស្រុកនឹងរៀបចំកិច្ចប្រជុំស្ដីពីបញ្ហានៅកម្ពុជា
អាជ្ញាធរខេត្តឧត្ដរមានជ័យរារាំងរថយន្តដឹកព្រះពុទ្ធបដិមារបស់ម៉មសូណង់ដូ
ប្រជានេសាទប្រតិកម្មចំពោះការកំណត់ប្រភេទឧបករណ៍នេសាទ
បញ្ហាធូលីហុយនៅតាមផ្លូវជាតិលេខ៣ប៉ះពាល់ដល់សុខភាពអ្នកស្រុក
ពលរដ្ឋនៅព្រៃវែងត្អូញពីបញ្ហាសមត្ថកិច្ចស្ទាក់ទារប្រាក់តាមផ្លូវ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.