សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចុះថ្ងៃទី២៤ តុលា បានឲ្យដឹងថា គណៈប្រតិភូយុវជនកម្ពុជាដែលក្នុងនោះរួមមាននិស្សិតវិទ្យាល័យ១៦នាក់ សាស្រ្តាចារ្យ៣នាក់ និងមន្រ្តីរដ្ឋាភិបាលម្នាក់ផងនោះ គឺជាគណៈប្រតិភូទី៤ដែលបានចូលរួមកម្មវិធីផ្លាស់ប្តូររវាងនិស្សិតនិងយុវជនជប៉ុន-អាស៊ីបូព៌ា Janpan-East Asia Network for Exchange for Students and Youth (JENESYS)។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច១០ថ្ងៃនៅក្នុងប្រទេសជប៉ុននេះ និស្សិតទាំងអស់នឹងទៅទស្សនាទីកន្លែងសំខាន់ៗមួយចំនួនដែលទាក់ទងនឹងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងសហគមន៍មូលដ្ឋាននៃប្រទេសជប៉ុនផងដែរ។
ក្នុងឆ្នាំ២០០៨នេះ គណៈប្រតិភូយុវជនកម្ពុជាសរុបទាំងអស់មានចំនួន១៤០នាក់ហើយដែលបានទៅចូលរួមកម្មវិធីផ្លាស់ប្តូររវាងនិស្សិតនិងយុវជនជប៉ុន-អាស៊ីបូព៌ានៅក្នុងប្រទេសជប៉ុន គឺលើកទីមួយធ្វើឡើងក្នុងខែមីនា លើកទី២ ក្នុងខែកក្កដា និងលើកទី៣ ក្នុងខែកញ្ញា៕
