ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ប្រសាសន៍ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង ដែលបានឲ្យដឹងថា កម្ពុជានិងវៀតណាមបានចុះហត្ថលេខាយល់ព្រមឲ្យមានការតភ្ជាប់ខ្សែរថភ្លើងរវាងប្រទេសទាំងពីរនោះហើយ។
ការគ្រោងស្ថាបនាខ្សែរថភ្លើងពីភ្នំពេញទៅវៀតណាមគឺជាផ្នែកមួយនៃគម្រោងដែលចង់ឲ្យមានបណ្តាញតភ្ជាប់ប្រព័ន្ធរថភ្លើងពីប្រទេសសិង្ហបុរីទៅកាន់ក្រុងគុនមិញ ប្រទេសចិន៕
